ច្បាប់ និងប្រព័ន្ធតុលាការ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ត្រួតពិនិត្យ​ និង​តាមដាន​សុខភាព​អ្នក​ជាប់​ឃុំឃាំង​នៅ​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​ អង្គការ​ឃ្លាំមើល​សិ​ទ្ទិ​មនុស្ស​ និង​សម្ព័ន្ធ​ខ្មែរ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ "​ប្រទេស​កម្ពុជា​៖​ ភាព​ចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់​ឃុំ​ពី​ជំងឺ​កូ​វី​ដ​១៩"

​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)​ ស្នើ​សុំ​ដោយ​ទទូច​ឱ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល ...

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លី​កាដូ​)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ​ អំពី​មរណភាព​របស់​ទណ្ឌិត​ កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ហៅ​ ឌុ​ច​

​នៅ​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០២០​ សហ​ព្រះរាជអាជ្ញា​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ទណ្ឌិត​ កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ហៅ​ ឌុ​ច​ បាន​ទទួលមរណភាព​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ វេលា​ម៉ោង​ ០០:៥១​ នា ...

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្ដី​ពី​ការ​អំពាវនាវ​ឱ្យ​មានការ​ព​ន្លឿ​ន​ និង​ផ្ដល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ី​វិល​បន្ត​ចូលរួម​ក្នុង​ដំណើរការ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២០​ ខម​ហ្វ្រែ​ល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្ដី​ពី​ការ​អំពាវនាវ​ឱ្យ​មានការ​ព​ន្លឿ​ន​ និង​ផ្ដល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ី​វិល​បន្ត​ចូលរួម​ក្នុង​ដំណើរការ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ ...

ខមហ្រ្វែល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៍​មាន​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើរ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​

​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៍​មាន​មួយ​ ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើរ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​។​ ការ​ប្រជុំ​នេះ​មាន​គោលបំណង​ស្វែង​យល់​ពី​គោលបំណង ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​សហគមន៍​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ ដែល​មាន​លក្ខណៈ​គាបសង្កត់​ សូម​ឱ្យ​រដ្ឋាភិបាល ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បញ្ចប់​សំណុំរឿង​ប្រឆាំង​នឹង​ អោ​ អាន​ នៅ​ចំពោះ​មុខ​ អ​.​វ​.​ត​.​ក​

​នៅ​ថ្ងៃ​ទី​ ១០​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​បាន​ប្រកាស​អំពី​ការ​បញ្ចប់​សំណុំរឿង​ប្រឆាំង​នឹង​ អោ​ អាន​ នៅ ...

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​

នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ដល់​សាធារណៈជន​ និង​អន្តរជាតិ​អំពី​ការ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ត្រូវ​ចោទ​ លោក​ រ៉ុ​ង​ ឈុ​ន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ...

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​​៖ ​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ ដែល​កំពុង​មាន​ជា​ធរមាន​នៅ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ស្ដី​ពី​ ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​

​នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​មាន​គោលបំណង​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ និង​កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​ ការ​រឹត ...

អគ្គស្នងការដ្ឋាននគរបាលជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​លេខ​ ៣៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ស្តី​ពី​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​នគរបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍​ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ តាម​អនុក្រឹត្យ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០២០​ នេះ​តទៅ​ដែល​ប្រាក់ ...

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​ របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ស្ដី​ពី​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​

នៅ​ថ្ងៃ​ទី​១៣​ ខែមេសា​ឆ្នាំ​២០២០​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ បាន​ប្រាប់​ប្រជាពលរដ្ឋ​ពីមុខ​ងារ​ដ៏​សំខាន់​របស់​ច្បាប់​មួយ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​៖​ ស្ថានទូត​ស៊ុ​យ​អែ​ត​ និង​ទីភ្នាក់ងារ​ USAID​ ផ្តល់​មូលនិធិ​គាំទ្រ​​ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​

ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ និង​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID)​ ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ ...

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​ ០៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ...

ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​ ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​របស់​បណ្តា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ល្ងាច​ថ្ងៃ​ពុធ​ ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​របស់​បណ្តា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ថា​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ ដោយសារ​មិន​ទាន់​មាន​ឆន្ទៈ​ធ្វើ​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គួរ​ត្រូវ​បាន​និរាករណ៍​

​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ រួម​ជាមួយនឹង​ក្រុម​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៩៩​ទៀត​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​និរាករណ៍​ច្បាប់​ស្តី​ពី​សមាគម​ន​ និង​អង្គការ​មិនមែន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ត​ដើម្បី​ពិគ្រោះ​យោបល់​លើ​សំ​ណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រសួងមហាផ្ទៃ​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​កិច្ចប្រជុំ​បន្ត​ដើម្បី​ពិគ្រោះ​យោបល់​លើ​សំ​ណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​នឹង​ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សាល​ប្រជុំ​ "អគារ​ S" ទី ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ រដ្ឋាភិបាល​ជប៉ុន​អនុម័ត​ថវិកា​ចំនួន​ ២៥១,៩៧០​ ដុល្លារ​អា​មេ​រិក​សម្រាប់​មជ្ឃ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់​

នៅ​ថ្ងៃទី​ ០៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សាធារណៈ​ជន​ថា​ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​ការប្រើ​ប្រាស់​ថវិកា​ចំនួន​ ២៥១,៩៧០​ ដុល្លារ​អាមេរិក​ ពី​ថវិកាបដិភាគ​ សម្រាប់​ការអនុវត្ត​គម្រោង​ "អនុវត្ត​អាណត្តិ​កេរដំណែល​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ ពាក់ព័ន្ធ​នឹង ...

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សំណើ​ សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែធ្នូ​ ឆ្នាំ​២០១៨​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដល់​សាធារណជន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ដែល​បាន​ប្រារព្ធ​នៅ​វេលា​ម៉ោង​ ៣​ រសៀល​។​ បន្ទាប់​ពី​បាន​ពិភាក្សា​តាម​របៀបវារៈ​ អង្គប្រជុំ ...

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf

កាលបរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ត្រូវ​បាន​កំណត់​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០១៨​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌មាន​មួយ​​ពី​កាល​បរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ លោក​ ហ៊ុន​ វណ្ណៈ​ និង​លោក​ ឌឹ​ម​ គុន​ឌី​ បានដឹង​នូវ​ថ្ងៃ ...

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាករៀបចំសេចក្ដីព្រាងច្បាប់ស្តីពីដីកសិកម្ម

នៅ​ថ្ងៃ​ទី​ ​០៨​ ​វិច្ឆិកា​ ​២០១៧​ ​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​​ប្រកាស​ជូន​​ជាព័ត៌មាន​​​ដល់​​សាធារណៈ​ជន​ឱ្យ​បាន​ជ្រាប​ថា​ ​ការ​រៀប​ចំ​​តាក់​តែង​​សេចក្តី​ ...

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​រយៈពេល​៧​ថ្ងៃ​ បន្ទាប់​ពី​ការ​ជូនដំណឹង​ជា​ផ្លូវការ​របស់ ...

ក្រសួងការបរទេស​ និង​​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី ការ​ពង្រឹង​សុវត្ថិភាព​របស់​សិស្សសាលា

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាប​ថា ក្រសួង និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ព្រម​ទាំង​បាន​តៀម​លក្ខណៈ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​សង្ស័យ​ផ្សេងៗ ដែល​នឹង​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចាប់​សិស្ស​សាលា​ជាក់ស្ដែង កើតមាន ...

ក្រសួង​អប់រំ យុវជន និង​កីឡា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

R3997
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!