សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការពង្រឹងសុវត្ថិភាពរបស់សិស្សសាលា
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបថា ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានតៀមលក្ខណៈក្នុងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានសេចក្ដីរាយការណ៍ពីសកម្មភាពសង្ស័យផ្សេងៗ ដែលនឹងឈានទៅធ្វើសកម្មភាពចាប់សិស្សសាលាជាក់ស្ដែង កើតមានឡើង។ ក្រសួងបានផ្តល់លេខទូរស័ព្ទចំនួន២ខ្សែ ដើម្បីឲ្យសាធារណជនផ្តល់ពត៌មាន រាយការណ៍រាល់សកម្មភាពសង្ស័យ ជូនដល់អជ្ញាធរមានសមត្ថកិច្ច។
– ខែ្សទីមួយ ៖ ០៣១ ២០ ១២៣៤៥
– ខែ្សទីពីរ ៖ ០៣១ ៦០ ១២៣៤៥
ក្រសួងអប់រំ យុវជន និងកីឡា