សូមអរគុណចំពោះការចូលរួមជាមួយយើងនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧
លិខិតថ្លែងអំណរគុណ
កម្មវិធីមេគង្គអាយស៊ីធីខេម លើកទី៥ ឆ្នាំ ២០១៧
“ការសហការឆ្លងកាត់ព្រំដែនជាមួយនឹងទិន្នន័យ”
ជូនចំពោះអ្នកចូលរួមទាំងអស់គ្នា
យើងពិតជាមានកិត្ដិយសណាស់ ដែលអ្នកទាំងអស់គ្នាបានមានវត្តមាននៅក្នុងកម្មវិធីមេគង្គអាយស៊ីធីឆ្នាំនេះ។ យើងដឹង ថាអ្នកទាំងអស់គ្នាមានកាតព្វកិច្ចជាច្រើនដែលត្រូវបំពេញ ហើយយើងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការចំនាយពេលវេលាដ៏មានតម្លៃរបស់អ្នក ដើម្បីមកចូលរួមជាមួយពួកយើង។ ក្នុងនាមជាគណៈកម្មការរៀបចំនៃកម្មវិធីមេគង្គអាយស៊ីធីខេម ឆ្នាំ២០១៧នេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមថ្លែងអំណរគុណដល់ដៃគូសហការរៀបចំកម្មវិធី អ្នកចូលរួម ក្រុមអ្នកស្ម័គ្រចិត្ត អ្នកសម្របសម្រួលទាំងអស់ និងជាពិសេស ម្ចាស់ជំនួយរបស់យើង “SPIDER-កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍” ក៏ដូចជាម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនទៀត សម្រាប់ការជួយជ្រុមជ្រែងនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខេមនៅឆ្នាំនេះ ឱ្យប្រព្រឹត្តទៅបានដោយជោគជ័យ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្មវិធីយើងបានដំណើរការទៅយ៉ាងរលូន ហើយអ្នកគ្រប់គ្នាបានស្នាក់នៅ រៀនសូត្រ និងស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងរយៈពេលមួយសប្តាហ៍ ហើយបានត្រលប់ទៅផ្ទះវិញជាមួយនឹងមិត្តភក្តិថ្មីៗ ក៏ដូចជាគំនិតថ្មីៗជាច្រើន សម្រាប់គម្រោងសហការនានានៅទូទាំងថ្នាក់តំបន់ និងនៅក្នុងព្រំដែនវិស័យនានា ហើយជារួមរយៈប៉ុន្មានថ្ងៃនេះ គឺជាពេលវេលាដ៏ជោគជ័យ។ ព្រឹត្តិការណ៍មេគង្គអាយស៊ីធីខេម គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ហើយវានឹងមិនអាចដំណើរការទៅបានទេ បើគ្មានការចូលរួមពីសំណាក់ក្រុមការងារជាច្រើន ដែលពួកគេបានជួយរៀបចំតាំងពីមុនកម្មវិធីមកដល់ និងបានធ្វើការយ៉ាងសកម្មនៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។ វាពិតជា ព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបាន។
ពួកយើងបានលឺរឿងរ៉ាវល្អៗជាច្រើនពីសំណាក់អ្នកចូលរួមទាំងឡាយ។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ពួកគេបានកោតសរសើរយើងពីការប្រព្រឹត្តទៅយ៉ាងរលូននៃព្រឹត្តិការណ៍នេះ។
“វាពិតជាកម្មវិធីល្អខ្លាំងណាស់! អរគុណដល់កម្មវិធីមេគង្គអាយស៊ីធីខេម ដែលបានអនុញ្ញាតឱ្យរូបខ្ញុំបានចូលរួមជាផ្នែកមួយនៃសហគមន៍នេះ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំបានរៀនសូត្រច្រើនពីកម្មវិធីជួបជុំនេះ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងប្រើប្រាស់ចំនេះដឹងទាំងនេះ ដើម្បីចែករំលែកដល់អ្នកដទៃទៀតឱ្យបានច្រើនតាមតែខ្ញុំអាចធ្វើទៅបាន។”
ជាថ្មីម្តងទៀត ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបានស្វែងយល់ថា ព្រឹត្តិការណ៍មួយនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍តែប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍មួយដែលផ្តល់ឱ្យអ្នកនូវព័ត៌មាននានា ហើយពួកយើងក៏សូមអភ័យទោសនូវរាល់កំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា។ សូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានជួយធ្វើឱ្យកម្មវិធីមេគង្គអាយស៊ីធីខេម លើកទី ៥ ឆ្នាំ២០១៧ នេះ អាចប្រព្រឹត្តិទៅបានដោយជោគជ័យ!
ដោយក្តីគោរពពី
ក្រុមការងារនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ