អូ​ឌី​ស៊ី​ចូលរួម​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​១១​ “​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​”

នៅ​ថ្ងៃ​ទី​ ០៦​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​១១​ ស្ដី​ពី ​”អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​”​ ដែល​បាន​សហការ​រៀបចំ​ឡើង​ដោយ​បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ចំនួន​ ៦១​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២​ ភ្នំពេញ​។​ ស​និ្ន​សី​ទ​ជាតិ​លើក​ទី​១១​នេះ​ មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ២០០​នាក់​ ដែល​អញ្ជើញ​មក​ពី​ក្រសួង​ដែនដី​នគ​រូប​នី​កម្ម​ និង​សំណង់​ ក្រសួងមហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ សហគមន៍​មូលដ្ឋាន​ ព្រមទាំង​អង្គការ​ជាតិ​ និង​អន្តរជាតិ​ វិស័យ​ឯកជន​ និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ ក្នុង​គោលបំណង​ចែករំលែក​ពី​បទ​សោធន៍​ និង​បង្កើន​ការ​យល់​ដឹង​អំពី​ដំណើរការ​អភិបាលកិច្ច​ដីធ្លី​ ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​អភិបាលកិច្ច​ធនធានធម្មជាតិ​។​

សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​១១​ ស្ដី​ពី ​"អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​"​ ដែល​បាន​សហការ​រៀបចំ​ឡើង​ដោយ​បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ចំនួន​ ៦១​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២​ ភ្នំពេញ

សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​១១​ ស្ដី​ពី ​”អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​”​ ដែល​បាន​សហការ​រៀបចំ​ឡើង​ដោយ​បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ចំនួន​ ៦១​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២​ ភ្នំពេញ

ដៃគូម្ចាស់ជំនួយ

ដៃគូម្ចាស់ជំនួយ

បទបង្ហាញស្ដីពី អភិបាលកិច្ចដីធ្លី​ និងការដោះស្រាយវិវាទដីធ្លី

បទបង្ហាញស្តីពីអភិបាលកិច្ចដីធ្លី និងការដោះស្រាយវិវាទ ដោយ លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករងនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់