ក្រុមការងារអូឌីស៊ី ចូលរួមធ្វើបទបង្ហាញនៅកម្មវិធីបាខែម បន្ទាយមានជ័យ
នៅថ្ងៃទី ២៥-២៦ ខែឧសភាឆ្នាំ ២០១៨ ក្រុមការងាររបស់អង្គការអូឌីស៊ី បានចូលរួមធ្វើបទបង្ហាញកម្មវិធីបាខែមបន្ទាយមានជ័យ។ នេះជាកម្មវិធីបាខែមលើកទីពីរ នៃឆ្នាំ ២០១៨ នៃព្រឹត្តិការណ៍បារខែម និងជាលើកទីមួយដែល ត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យបន្ទាយមានជ័យ។ សម្រាប់អ្នកចូលរួមជាញឹកញាប់នឹងដឹងថា បារខែម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលផ្តោតលើបច្ចេកវិទ្យា ការបង្កើតថ្មីៗ ភាពជាសហគ្រិន និងការអភិវឌ្ឍជាតិ។ ដោយសារតែយុវជន ជាក្រុមគោលដៅសំខាន់សម្រាប់កម្មវិធីនេះ តំណាងអង្គការក្រៅរដ្ឋាភិបាល បណ្តាញអាជីវករ សង្គមស៊ីវិល និងវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនានា ត្រូវបានអញ្ជើញ និងចូលរួម។ ខណៈដែល បារខែម មានគោលបំណងជម្រុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អូឌីស៊ីតែងតែគាំទ្រគំនិតផ្តួចផ្តើមនេះដោយជ្រើសរើសបញ្ហា និងគំនិតសំខាន់ៗ ដែលអ្នកចូលរួមនឹងចាប់អារម្មណ៍បំផុតក្នុងការរៀនសូត្រ។
ក្រៅពីប្រធានបទផ្តោតលើអាជីវកម្ម ដែល បារខែម លើកទីពីរនៅឆ្នាំនេះ សំដៅលើការពង្រឹមសមត្ថភាពខ្លួនឯង។ នេះហើយជាមូលហេតុដែលអូឌីស៊ី បានផ្តល់ការបង្ហាញពីរបៀប ដែលកម្មវិធីទិន្នន័យបើកទូលាយអាចត្រូវបានប្រើប្រាស់ដើម្បីសម្រេចគោលដៅនេះ។ ជាពិសេសនៅថ្ងៃទីពីរ នៃព្រឹត្តិការណ៍នេះ ក្រុមការងារបានបង្ហាញអំពីរបៀបដែលទិន្នន័យបើកចំហ អាចត្រូវបានប្រើដើម្បីដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ដោយសារអ្នកចូលរួមភាគច្រើននៅ បារខែម គឺជាសិស្សវិទ្យាល័យ ឬនិស្សិតសាកលវិទ្យាល័យប្រធានបទនេះទាក់ទាញអ្នកចូលរួមជាង ៧០នាក់ ចូលរួមក្នុងរយៈពេលប្រហែលមួយម៉ោង។ ក្នុងអំឡុងពេលធ្វើបទបង្ហាញ សិស្សអាចរៀនពីប្រភពដែលត្រូវរកអាហារូបករណ៍ របៀបសរសេរសំណើរសុំអាហារូបករណ៍ និងវិធីបង្កើនឱកាសរបស់ពួកគេដើម្បីទទួលបានជោគជ័យ។ ចុងបញ្ចប់ អូឌីស៊ីបានបង្ហាញពីរបៀបដែលគេហទំព័រអូឌីស៊ី អាចជួយពួកក្នុងការសរសេរសំណើរសុំអាហារូបករណ៍។
អ្នកអាចស្វែងរកបទបង្ហាញបាននៅទីនេះ៖ https://bit.ly/2sCSrDH