ការ​បណ្តុះបណ្តាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​និង​កំពុងធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​ប្រចាំ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​សម្រាប់​សកម្មភាព​ជា​ច្រើន​របស់​ខ្លួន​ រួម​ទាំង​ការងារ​របស់​ខ្លួន​ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ អង្គការ​ដៃគូ​អនុវត្ត​គម្រោង​ ISAC​ របស់​អូ​ឌី​ស៊ី​ គឺ​ អង្គការ​ Internews​ បាន​សម្រប​សម្រួលការ​បណ្តុះបណ្តាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កម្រិត​ខ្ពស់​ ដោយ​អ្នកឯកទេស​ទីផ្សារ​ឌី​ជី​ថ​ល​ សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​ចំនួន​ ៩​នាក់​ នៅ​ខែមិថុនា​ ឆ្នាំ​២០២១​។​

​ការ​បណ្តុះបណ្តាល​នេះ​ផ្តោត​ជា​ពិសេស​លើ​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​ឧបករណ៍​ផ្សព្វផ្សាយ​ ស្វែង​យល់​ពី​យុទ្ធនាការ​​ និង​ចរាចរ​ទូទៅ​តាម​រយៈ​ Facebook​ Insights​។​ ការ​បណ្តុះបណ្តាល​នេះ​ក៏​បាន​ពិភាក្សា​ពី​ភាព​ខុស​គ្នា​រវាង​ “Reach”​ និង ​“Impressions”​ ហើយ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អូ​ឌី​ស៊ី​ជា​ករណី​សិក្សា​។​

​ក្រុមការងារ​អូ​ឌី​ស៊ី​នឹង​ប្រើប្រាស់​ចំណេះដឹង​នេះ​ដើម្បី​ប្រមូលផ្តុំ​ តាមដាន​ និង​ឃ្លាំមើល​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ ដែល​បាន​ប្រើប្រាស់​ជា​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​អូ​ឌី​ស៊ី​សម្រាប់​ការ​ចែករំលែក​ព័ត៌មាន​គណនេយ្យ​ភាព​សង្គម​សម្រាប់​ព្រឹត្តិការណ៍​ និង​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​អំពី​ធនធាន​នៅ​លើ​វេ​ប​សាយ​អូ​ឌី​ស៊ី​។​ ការ​បណ្តុះបណ្តាល​បន្ថែម​ទៅ​លើ​ផ្នែក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០២២​។​