ការ​បង្ហាញ​អំ​ពី​ទំព័រ​គណនេយ្យ​ភាព​សង្គម​​​ក្នុង​ការ​ជួប​ប្រជុំ​បច្ចេកវិទ្យា​ដើម្បី​សង្គម

នា​ថ្ងៃ​ទី​​២៥ ខែវិច្ឆិកា​​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​ការ​ជួប​ប្រជុំ​បច្ចេកវិទ្យា​ដើម្បី​សង្គម​ជា​លើក​ទី​ប្រាំពីរ​ នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង​។​ ​ការ​ជួប​ប្រជុំ​បច្ចេកវិទ្យា​ត្រូវ​បាន​ប្រឈម​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ ជា​បន្តបន្ទាប់​ ប៉ុន្តែ​ថ្មីៗ​នេះ​ ការ​ប្រជុំ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​អ្នកចូលរួម​ផ្ទាល់​ ប៉ុន្តែ​មានការ​កំណត់​ចំនួន​អ្នកចូលរួម​។​ ក្នុងអំឡុងពេល​កម្មវិធី​ដោយ​មានការ​ចូលរួម​ផ្ទាល់​ និង​ពី​ចម្ងាយ​ពេញ​មួយ​ថ្ងៃនេះ​ គម្រោង​ ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ ត្រូវ​បាន​ចែករំលែក​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ (CSOs)​ អង្គការ​សហគមន៍​មូលដ្ឋាន​ (CBOs)​ អ្នកសម្របសម្រួល​គណនេយ្យ​សង្គម​ យុវវ័យ​ និង​អ្នកជំនាញ​បច្ចេកទេស​។​ អ្នកចូលរួម​ទាំងអស់​ចំនួន​៣៦​នាក់​ (​ស្រី​២១​នាក់​)​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចប្រជុំ​នេះ​។​ បន្ថែម​ពី​នេះ​ក៏​មានការ​ណែនាំ​អំពី​មូលនិធិ​ការ​ច្នៃប្រឌិត​ថ្មី​ និង​ព័ត៌មាន​ឌី​ជី​ថ​ល​ និង​ការ​ស្វែងរក​កិច្ចសហការ​។​

កញ្ញា​ អ៊ួ​ន​ វិមល​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ និង​ភាព​ជា​ដៃគូ​នៃ​អូ​ឌី​ស៊ី​ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ពី​ចម្ងាយ​ ដើម្បី​ចែករំលែក​អំពី​ទំព័រ​ព័ត៌មាន​ថ្មី​របស់​អូ​ឌី​ស៊ី​គឺ​ ទំព័រ​គណនេយ្យ​ភាព​សង្គម​។​ កញ្ញា​ វិមល​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​គោលបំណង​នៃ​ទំព័រ​ថ្មី​នេះ​ ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ និង​បច្ចុប្បន្នភាព​នៃ​ព័ត៌មាន​ដែល​មាននៅ​លើ​ទំព័រ​នេះ​ក្នុង​ទម្រង់​បួន​សំខាន់​ដូច​ជា​ ព័ត៌មាន​ក្រាហ្វិក​ អត្ថបទ​ តារាង​ទិន្នន័យ​ និង​ផែនទី​។​

កញ្ញា​ អ៊ួ​ន​ វិមល កំពុង​ធ្វើ​បទ​បង្ហាញ​អំពីទំព័រ​គណនេយ្យ​ភាព​សង្គម។

អូ​ឌី​ស៊ី​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​អំពី​គណនេយ្យ​ភាព​សង្គម​ ការ​ពង្រឹង​ការ​យល់​ដឹង​ និង​ការ​ប្រើប្រាស់​ទំព័រ​ថ្មី​នេះ​បន្ថែម​ទៀត​។​ បន្ថែម​ពីលើ​ការ​ពង្រឹង​ការ​យល់​ដឹង​របស់​ភាគី​ពាក់ព័ន្ធ​ និង​ការ​ប្រើប្រាស់​ទំព័រ​គណនេយ្យ​ភាព​សង្គម​ ការ​ចូលរួម​ក្នុង​ការ​ជួប​ប្រជុំ​បច្ចេកវិទ្យា​ដើម្បី​សង្គម​ ក៏​នឹង​អនុញ្ញាត​ឱ្យ​ដំណើរការ​ជ្រើសរើស​អ្នកចូលរួម​កាន់តែ​រឹង​មាំ​សម្រាប់​ការ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​នា​ពេល​អនាគត​។

អ្នក​ចូល​រួម​​​មើល​ការ​ធ្វើ​បទ​បង្ហាញ​អំពីទំព័រ​គណនេយ្យ​ភាព​សង្គម។