ការ​បណ្តុះបណ្តាល​ណែនាំ​អំ​​ពី​គំនូរជីវចល​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ កំពុង​បង្កើន​ការ​អភិវឌ្ឍ​សម្ភារៈ​ផ្សព្វផ្សាយ​តាម​រយៈ​វី​ដេ​អូ​ ដូច​ជា​ការ​​បង្ហាញ​ពី​​ព័ត៌មាន​ថវិកា​សង្កាត់​ក្នុង​មូលដ្ឋាន​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ វី​ដេ​អូ​ជួយ​​កត់ត្រា​​នូវ​ការងារ​ដែល​កំពុង​ដំណើរការ​របស់​អូ​ឌី​ស៊ី​ និង​បម្រើ​ដល់​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ និង​សកម្មភាព​នា​ពេល​ខាង​មុខ​។​

វី​ដេ​អូ​ទាំងនោះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមការងារ​របស់​អូ​ឌី​ស៊ី​ផ្ទាល់​ និង​ជាមួយ​អ្នក​​ប្រឹក្សា​មក​ពី​ខាងក្រៅ​ផង​ដែរ​។​ វី​ដេ​អូ​ទាំងនេះ​ជា​ញឹកញាប់​រួម​បញ្ចូល​ផ្នែក​ដែល​មាន​ចលនា​ ដែល​ផ្នែក​ខ្លះ​បង្កើតឡើង​​ដោយ​ផ្ទាល់​ និង​ខ្លះ​ទៀត​ប្រើ​​គំរូដែល​មាន​ស្រាប់​​។​

​ដើម្បី​បង្កើន​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វផ្សាយ​នេះ​ ដៃគូ​អនុ​វត្ត​កម្មវិធី​នៃ​គម្រោង​ ISAC​ អង្គ​ការ​ Internews​ បាន​ពិគ្រោះ​ជាមួយ​ក្រុមការងារ​អូ​ឌី​ស៊ី​ និង​បាន​បង្កើត​កម្មវិធី​សិក្សា​ដែល​ស្រប​តាម​តម្រូវការ​ និង​ចំណាប់អារម្មណ៍​ដែល​មាន​ស្រាប់​។​ បន្ទាប់​មក​ យើង​ក៏​បាន​អភិវឌ្ឍ​ទៅ​ជា​ការ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ម៉ោង​ដោយ​វិចិត្រករ​គំនូរជីវចលក្នុងស្រុកគឺ​លោក​​ ម៉េ​ង​ អេ​ដែ​ត​ ដែល​បាន​ធ្វើ​គម្រោង​គំនូរជីវចល​ចម្រុះ​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​។​

​លោក​ អេ​ដែ​ត​ បាន​ជួប​ជាមួយនឹង​ក្រុម​អូ​ឌី​ស៊ី​ នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​។​ លោក​បាន​ពិនិត្យ​មើល​ប៉ារ៉ាម៉ែត្រ​មូលដ្ឋាន​ ដូច​ជា​គុណភាព​បង្ហាញ​រូបភាព​អេ​ក្រង់​ ចំនួន​ប្លង់​ក្នុង​វី​ដេ​អូ​ និង​ខ្នាត​នៃ​វី​ដេ​អូ​ សម្រាប់​ការ​ធ្វើ​ផែនការ​ចលនា​ជា​មូលដ្ឋាន​។​ យើង​ក៏​បាន​ពិភាក្សា​ផង​ដែរ​គឺ​កម្មវិធី​ និង​ធនធាន​ស្តង់ដារ​ឧស្សាហកម្ម​ជា​ច្រើន​ រួម​បញ្ចូល​ផង​ដែរ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​ការងារ​សម្រាប់​ការ​អភិវឌ្ឍ​ចលនា​។​

​​ក្រុមការងារ​អូ​ឌី​ស៊ីបាន​ចោទ​ជា​សំណួរ​​ដោយ​ផ្តោត​ដំបូង​លើ​វី​ដេ​អូ​ និង​គំនូរជីវចល​របស់​ស្ថាប័ន​ដែល​មាន​ស្រាប់​របស់​ពួក​គេ​ ហើយ​បាន​ស្វែងរក​ការ​ប្រើប្រាស់​សក្តានុពល​នៃ​កម្មវិធី​ថ្មី​ៗ​ និង​ធនធាន​អន​ឡាញ​សម្រាប់​ផែនការ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​។​ លោក​ អេ​ដែ​ត​ បាន​ឆ្លើយ​តប​ដោយ​ផ្តល់​យោបល់​អំពី​វិធីសាស្ត្រ​ និង​ឧបករណ៍​ដែល​អាច​ធ្វើ​បាន​។​

​ក្រុមការងារ​អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​ចំពោះ​ឱកាស​ដើម្បី​ស្វែងរក​ជម្រើស​ថ្មីៗ​ និង​​ការ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​​សក្តានុពល​លើ​លទ្ធផលនៃ​​ប្រព័ន្ធផ្សព្វផ្សាយ​ជាមួយ​អង្គ​ការ Internews​ ផង​ដែរ​។​