ការបណ្តុះបណ្តាលណែនាំស្តីពីក្រាហ្វិកព័ត៌មាន
ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) តែងតែបង្កើតក្រាហ្វិក និងក្រាហ្វិកព័ត៌មាន ដើម្បីជួយបង្ហាញទិន្នន័យនៅលើវេបសាយអូឌីស៊ីជារូបភាព ព្រមទាំងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ការបង្កើតក្រាហ្វិកព័ត៌មានជាភាសាអង់គ្លេស និងភាសាខ្មែរ គឺជាសមាសធាតុដ៏សំខាន់មួយ សម្រាប់ការបង្កើតទំព័រព័តមានទិន្នន័យថ្មីរបស់ខ្លួន ដែលស្ថិតនៅក្រោមគម្រោងការច្នៃប្រឌិតក្នុងគណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ។
ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមការងារអូឌីស៊ីទាក់ទងទៅនឹងផ្នែកទស្សនីយភាព អង្គការដៃគូអនុវត្តកម្មវិធី Internews បានរៀបចំការបណ្តុះបណ្តាលស្តីពីក្រាហ្វិកព័ត៌មាន ជាមួយអ្នកគូររូបពាណិជ្ជកម្មដែលមានជំនាញក្នុងការផ្សព្វផ្សាយមិនរកប្រាក់ចំណេញ។ លោក មឿ ឌីយ៉ាដារ៉ាវុធ ជាវិចិត្រករ និងគ្រូបណ្តុះបណ្តាល បានបង្កើតកម្មវិធីសិក្សាសម្រាប់ក្រុមការងារអូឌីស៊ី ដោយផ្អែកលើធាតុចូលពីក្រុមការងារអូឌីស៊ី និងបានបណ្តុះបណ្តាលរយៈពេលពីរម៉ោងនៅការិយាល័យអូឌីស៊ី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើគោលការណ៍ទូទៅនៃការរចនាក្រាហ្វិក និងសមាសភាព ដូចជាពណ៌ចម្រុះ និងការចែកចាយអត្ថបទ និងក្រាហ្វិកសម្រាប់តុល្យភាព។ ការពិភាក្សាក៏បានផ្តោតទៅលើការប្រើប្រាស់កម្មវិធីរចនាផ្សេងៗគ្នា និងធនធានពីវេបសាយសម្រាប់គោលបំណងផ្សេងៗគ្នា។ ការបណ្តុះបណ្តាលក៏បាននិយាយពីលទ្ធផល និងដំណោះស្រាយផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់គេហទំព័រ និងការបោះពុម្ព ដែលអាចប្រែប្រួលយ៉ាងខ្លាំង។
បុគ្គលិកអូឌីស៊ី ដែលចូលរួមមានសំណួរជាច្រើនដោយផ្អែកលើការងារដែលកំពុងដំណើរការរបស់ពួកគេ និងទទួលបានជំនាញជាក់ស្តែងសម្រាប់ការប្រើប្រាស់ភ្លាមៗ ដែលនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងក្រាហ្វិកព័ត៌មានថ្មី។ អង្គការ Internews និងអូឌីស៊ី នឹងបន្តស្វែងរកវគ្គពង្រឹងជំនាញបន្ថែមទៀតសម្រាប់ក្រាហ្វិកព័ត៌មាននាពេលអនាគត។