ការធ្វើបទបង្ហាញអំពី គេហទំព័រ​របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នៅក្នុងកិច្ចប្រជុំ​របស់ អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​

1396508247CRRT

អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ ដើម្បី​តម្លាភាព​ចំណូល​ធនធាន​

នៅ​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៤​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ និង​ កញ្ញា​ ពេជ្រ​ រតនា​ អ្នកនិពន្ធ​អ្នក​ស្រាវជ្រាវ​ របស់​អូ​ឌី​ស៊ី​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ CRRT​។​ កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ ក្នុង​គោលបំណង​បង្ហាញ​នូវ​គំនិត​នៃ​ការ​ស្រាវជ្រាវ​ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​កិច្ចសន្យា​។​ ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ធី​ ទ្រី​ បាន​ចែករំលែក​ជាមួយ​អ្នកចូលរួម​អំពី​ បច្ចុប្បន្នភាព​នៃ​មាតិកា​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ រួម​ទាំង​ផែនទី​អន្ត​រក​ម្​ ម​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ សេចក្តី​សង្ខេប​ ច្បាប់​ និង​ព័ត៌មាន​ផ្សេងៗ​។​ លោក​បាន​ចង្អុលបង្ហាញ​នូវ​ប្រភេទ​ទិន្នន័យ​ និង​ព័ត៌មាន​ ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​រ៉ែ​ ប្រេង​ និង​ឧស្ម័ន​ និង​ដែល​អាច​រកបាន​ និង​បញ្ចូល​ទៅ​លើ​គេហទំព័រ​។​ មុន​ពេល​បញ្ចប់​ការ​ធ្វើ​បទ​បង្ហាញ​នេះ​ លោក​ក៏​បាន​អញ្ជើញ​អ្នកចូលរួម​ឲ្យ​ទៅ​ទស្សនា​គេហទំព័រ​ខ្មែរ​ និង​អង់គ្លេស​ របស់​អូ​ឌី​ស៊ី​។​​