ប្រេងធ្លាក់ថ្លៃ ខណៈក្រុមហ៊ុនដឹកជញ្ជូនកាន់តែប្រឈមការប្រកួតប្រជែង
តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។ ...
ចេង សុខហ័ង
http://bit.ly/2bs9xgu
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
លោក ហ៊ុន សែន សង្ឃឹមថា នឹងគ្មានការតវ៉ាក្រោយពេលបោះឆ្នោត
ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...
ឃួន ណារិម និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/34013
តុលាការអនុវត្តដីការក្សាការពារដីទំនាស់ បងប្រុសនាយករដ្ឋមន្ត្រីជាមួយមេបញ្ជាការរង
តុលាការខេត្តកំពង់ស្ពឺបានចុះអនុវត្តដីការក្សាការពារមិនឲ្យមានការឈូសឆាយ និងលក់ដូរផ្ទៃដីចំនួន ១ ពាន់ហិកតាទៅតាមបណ្តឹងរបស់បងប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងតែមានទំនាស់ដីធ្លីជាមួយនឹងមេបញ្ជាការរងកងទ័ព និងឈ្មួញដីមួយក្រុម។លោក ហ៊ុន សាន ដែលជាបងប្រុសលោក ...
ផាក់ ស៊ាងលី
http://bit.ly/1GfSYKu
អ្នកជំនាញ៖ ការសាងសង់សំណង់ខុសច្បាប់គឺពាក់ព័ន្ធនិងអំពើពុករលួយ
អ្នកជំនាញបាននិយាយថាការសាងសង់សំណង់ខុសច្បាប់គឺដោយសារកម្ពុជាមិនទាន់មានផែនការប្រើប្រាស់ដីធ្លីឲ្យបានលម្អិត និងពាក់ព័ន្ធការឃុបឃិតរបស់មន្ត្រីមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធដែលប្រព្រឹត្តអំពើពុករលួយ។ការលើកទ្បើងនេះស្របពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ...
ស៊ីវ ម៉េង
http://bit.ly/1M8qgjv
តុលាការក្រុងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានចេញដីកាបង្គាប់ឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ និងនាំខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ យកមកអនុវត្តទោស ដាក់ពន្ធនាគារនៃក្រសួងមហាផ្ទៃ ចំនួន ២ ឆ្នាំ តាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ កាលពីឆ្នាំ ២០១៣ ដែលប្តឹងដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ...
លាង ផាន់ណារ៉ា
http://bit.ly/1HNH8NC
អ្នកភូមិមានកំហឹង សម្រុកចូលតុលាការរំដោះតំណាង ត្រូវកាត់ទោសក្នុងវិវាទដីធ្លី
ក្រុមអ្នកភូមិប្រមាណ ១៥០ នាក់ដែលមានកំហឹងបានសម្រុកចូលទៅក្នុងតុលាការខេត្តរតនគិរីកាលពីរសៀលថ្ងៃម្សិលមិញដើម្បីរំដោះតំណាងរបស់ពួកគេ ៣ នាក់បន្ទាប់ពីត្រូវបានតុលាការបើកសវនាការជំនុំជម្រះហើយកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ ឆ្នាំក្នុងសំណុំ ...
ប៊ុត រស្មីគង្គា
http://bit.ly/1NrrNTz
រដ្ឋាភិបាល ត្រូវបានជំរុញឱ្យមានការបង្កើនលើការផ្តល់ថវិកាទប់ស្កាត់មេរោគអេដស៍
អង្គការមូលនិធិសកល ដែលជាអ្នកផ្តល់ជំនួយដ៏ធំសម្រាប់កម្មវិធីព្យាបាលនិងបង្ការមេរោគអេដស៍នៅកម្ពុជាដែលមានតម្លៃ ១២ លានដុល្លារ បានប្រាប់រដ្ឋាភិបាលកម្ពុជាថា ខ្លួនរំពឹងរដ្ឋាភិបាល នឹងចាប់ផ្តើមរ៉ាប់រងការចំណាយដោយខ្លួនឯង ដែលជាការជំរុញបណ្តាលឱ្យមានការព្រួយបារម្ភក្នុងចំណោម អ្នកផ្តល់សេវាសុខភាពក្នុងស្រុក។ ...
Jamie Elliott
http://www.phnompenhpost.com/national/govt-urged-step-hiv-funding
ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធ អនឡាញ
ក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលមានបំណងចុះបញ្ជីអាជីវកម្មក្នុងប្រទេសកម្ពុជានៅពេលនេះ អាចចុះបញ្ជីពីចម្ងាយបាន បន្ទាប់កាលពីម្សិលមិញក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមដំណើរការការចុះបញ្ជីអាជីវកម្មអនឡាញ និងការបង្កើតវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ដោយស្វ័យប្រវត្តិ។ ...
Ananth Baliga
http://bit.ly/1XRrKHz
ព្រលានយន្តហោះរាជធានីភ្នំពេញទទួលអ្នកដំណើរកើនឡើងដល់ ៣ លាននាក់
កាលពីរសៀលម្សិលមិញ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការដឹកអ្នកដំណើរ ដោយបានទទួលអ្នកដំណើរចំនួន ៣ លាននាក់ក្នុងរយៈពេលមួយឆ្នាំជាលើកដំបូងចាប់តាំងពីការបើកឡើងវិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ...
May Kunmakara
http://www.khmertimeskh.com/news/19099/capital---s-airport-soars-to-3-million-passenger-mark/
ក្រសួងមហាផ្ទៃ បញ្ជាឲ្យសមត្ថកិច្ចតាមចាប់អ្នកឆបោកតាមទូរស័ព្ទ
ក្រសួងមហាផ្ទៃ ចេញបញ្ជាឲ្យសមត្ថកិច្ចនគរបាលពាក់ព័ន្ធ តាមចាប់ខ្លួនជនអនាមិកដែលបានប្រើឈ្មោះថ្នាក់ដឹកនាំក្រសួងដោយភ្ជាប់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ទៅគំរាមអភិបាលស្រុកមួយចំនួន នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ឲ្យបង់លុយជាថ្នូរ ជួយរត់ការមិនឲ្យដកហូតដំណែង និងចាប់ខ្លួន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1PQ8IXT
ទំនប់វារីអគ្គិសនី ជាការគំរាមកំហែងធ្ងន់ធ្ងរដល់ទន្លេមេគង្គ
អ្នកជំនាញ កំពុងព្រមានថា អាងទន្លេមេគង្គក្រោម អាចប្រឈមនឹងការហិនហោចទិន្នផលត្រី សំណឹកឆ្នេរ និងការកើនឡើងកំហាប់អំបិលដែល ធ្វើឲ្យវាលស្រែមិនអាចបង្ករបង្កើនផលបាន។ការសិក្សាដ៏ធំមួយក្រោមការគាំទ្រថវិការដ្ឋាភិបាល ដោយ ...
Nirmal Ghosh
http://www.straitstimes.com/asia/se-asia/mekong-dams-a-grave-threat-to-river
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងមកដល់កម្ពុជាថ្ងៃនេះ
មន្ត្រីធ្វើការទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងលើកយកបញ្ហាសិទ្ធិមនុស្សទូទៅជម្រាបជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី Rhona Smith ខណៈអ្នកស្រី នឹងមកបំពេញទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2dMGUKE
ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេកទេស
ទោះជាក្រសួងរ៉ែនិងថាមពល បានពន្យល់បែបបច្ចេកទេសជាច្រើនដង ឆ្លើយតបនឹងការចោទប្រកាន់រកឃើញពីភាពមិនប្រក្រតីនៃបរិមាណ និងចំណូលក្នុងការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ក្តី ថ្នាក់ដឹកនាំគណៈកម្មការទី១០ នៃរដ្ឋសភា នៅតែយល់ថា ការបកស្រាយនោះ ...
តាំង វីដា
http://bit.ly/2gPJhAF
ជារូបិយប័ណ្ណ ដែលមានប្រវត្តិដ៏សម្បូរបែប ជាងគេបំផុត នៅលើពិភពលោក
ប្រាក់កាសទាំងនេះត្រូវបានរកឃើញនៅទីតាំងកំណាយជាច្រើន ហើយ បុរាណ វិទូជឿជាក់ថា មានប្រាក់កាសបែបនេះច្រើនទៀតដែលនៅមិនទាន់គាស់កកាយយោងទៅតាមការពិពណ៌នាអំពីប្រាក់កាសនៅលើវត្ថុនានាដែលបន្សល់ទុកពីសម័យនគរភ្នំ(ឬហៅថា សម័យហ្វូណន) នា ...
ខ្មែរថាមស័
http://bit.ly/2nIbidx
សេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ អគ្គបេឡាធនាគារជាតិនៃកម្ពុជា នឹងផ្តល់ឱកាសជូនសាធារណជន ដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ...
ធនាគារជាតិនៃកម្ពុជា
អនុស្សរណៈចំនួន ៤ ត្រូវបានចុះហត្ថលេខារវាងប្រទេស កម្ពុជា-ហ្វីលីពីន
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជាចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែធ្នូដែលអមដំណើរដោយកីឡាករប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអៅ ផងនោះកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈចំនួនបួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ...
ទូច សុខា
http://bit.ly/2gCVuUE
១០ខែ គ្រោះថ្នាក់ចរាចរណ៍ ជាង៣ពាន់ករណី ស្លាប់ជាង ១ពាន់នាក់
របាយការណ៍បង្ហាញថាក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០១៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតមានជាង ៣ពាន់ករណី បណ្តាលឲ្យមនុស្សស្លាប់ជាង ១៤០០នាក់ និងរបួសជាង ៥៣០០នាក់ ដែលចំនួននេះ មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ប៉ិច សុធារី
http://bit.ly/2elJHfx
រដ្ឋាភិបាលនិយាយថា គ្មានភ័ស្តុតាងបង្ហាញពីពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋទូទាំងប្រទេស
ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/35563
ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កិច្ចព្រមព្រៀងដើម្បីធ្វើការសិក្សានេះត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូងនិងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៊ូសានប្រទេសកូរ៉េ ដែលកិច្ចប្រជុំកំពូលអាស៊ានរយៈពេលពីរថ្ងៃកំពុងត្រូវបានធ្វើឡើង។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/