សេចក្ដីជូនដំណឹងស្ដីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្ដាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល
នៅថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្នរយៈពេល ០២ សប្ដាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្ត ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ក្នុងគោលបំណង ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពីការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់
នៅថ្ងៃទី ០៤ ខែឧសភាឆ្នាំ ២០២១ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពីការចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ- ១៩ ។ សេចក្តីប្រកាសនោះបានបញ្ជាក់ ...
ក្រសួងព័ត៌មាន
ជំនួបសម្តែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីជំនួបសម្តែងការគួរសមរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការលើកកម្ពស់គុណតម្លៃប្រាក់រៀល
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាស ប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ប្រាក់រៀលមាន ...
ធនាគារជាតិនៃកម្ពុជា
ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»។ ទោះបីជាមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងនូវរចនាសម្ព័ន្ធវិស័យទេសចរណ៍ទាំង ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្តែងការគួរសមដើម្បីជម្រាបលាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាឪកាសដែលឯកឧត្តម Pablo Kang ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្តែងការគួរសមដើម្បីជម្រាបលាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាឪកាសដែលឯកឧត្តម Pablo Kang ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។លទ្ធផលនៃសម័យប្រជុំបានពិភាក្សាទៅលើ ១. សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២. សេចក្តីព្រាងច្បាប់ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសកម្ពុជា នៅលើបណ្តាញសង្គមរបស់ពួកគេ។យោងតាមសេចក្តីជូនដំណឹងនេះ ឯកឧត្តម វ៉ាងយី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ចើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លៃងការព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញនូវសេចក្តីថ្លៃងការព័ត៌មានមួយមានចំនងជើងថា អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ នៅលើ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនចាត់វិធានតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីប្រកាសព័ត៌មានស្ដីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ (AFD)
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ (AFD)។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានស្តីពី ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើននិងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើននិងមិនអាចអត់ឱនឱ្យបាន មកលើ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីការដាក់លិខិតសូមទោសរបស់វីអូឌី
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូឌីបានចេញសេចក្តីជូនដំណឹងស្តីពីការដាក់លិខិតសូមទោសជូនប្រមុខរាជរដ្ឋាភិបាល។ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាលតាមរយៈខុទ្ទកាល័យ ក្រោយពីមានប្រតិកម្មពី ...
វីអូឌី
សេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ចាប់ពីថ្ងៃទី២២ ដល់ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៤២ លានយ៉េន (ប្រមាណ ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង "សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់"
នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនថា លទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ២០១៦ បានបង្ហាញថាផ្ទៃដីគម្របព្រៃឈើនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ...
ក្រសួងបរិស្ថាន
ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧
នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុសម្រាប់ឆ្នាំ ២០១៧ រួមមានបាតុភូតសកល ស្ថានភាព និងអាកាសធាតុក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៧ សម្រាប់តំបន់ទំនាបកណ្តាល ខ្ពង់រាប និងមាត់សមុទ្រ និងបាតុភូត ...
ក្រសួងធនធានទឹក និងឧតុនិយម