សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្តែងការគួរសមដើម្បីជម្រាបលាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាឪកាសដែលឯកឧត្តម Pablo Kang ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្តែងការគួរសមដើម្បីជម្រាបលាឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាឪកាសដែលឯកឧត្តម Pablo Kang ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
ក្នុងជំនួបសម្តែងការគួរសមដើម្បីជម្រាបលាខាងលើ ឯកឧត្តម Pablo Kang បានសម្ដែងនូវសេចក្តីរីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ