ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥»។ ទោះបីជាមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងនូវរចនាសម្ព័ន្ធវិស័យទេសចរណ៍ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកដោយសារវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្ត និងបានត្រៀមខ្លួនក្នុងការគាំទ្រដល់វិស័យនេះទោះបីជាត្រូវប្រឈមនឹងអ្វីមួយក៏ដោយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ