សេចក្តី​ថ្លៃ​ង​ការ​ព័ត៌មាន​៖​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​ថា​ ភាព​ជឿ​ទុកចិត្ត​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW)​ ត្រូវ​បាន​បាត់បង់​យូរណាស់​មក​ហើយ​

​នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​នូវ​សេចក្តី​ថ្លៃ​ង​ការ​ព័ត៌មាន​មួយ​មាន​ចំនងជើង​ថា​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​ថា​ ភាព​ជឿ​ទុកចិត្ត​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW)​ ត្រូវ​បាន​បាត់បង់​យូរណាស់​មក​ហើយ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ 

​យោង​តាម​សេចក្តី​ថ្លៃ​ង​ការ​ព័ត៌មាន​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ បាន​ឆ្លើយ​តប​ទៅ​នឹង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​បង្ហាញ​ពី​ព័ត៌មាន​ពិត​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ វឌ្ឍនភាព​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០២៣​។​

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf