សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសកម្ពុជា នៅលើបណ្តាញសង្គមរបស់ពួកគេ។
យោងតាមសេចក្តីជូនដំណឹងនេះ ឯកឧត្តម វ៉ាងយី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ចើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ