សេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជការ និងកម្មករនិយោជិតឈប់សម្រាករយៈពេលបីថ្ងៃដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ