សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាង ...
ក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ ណែនាំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយដែលបានធ្វើឡើងនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ និងបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្មវត្ថុនៃសេចក្តីជូនដំណឹងនេះ គឺស្តីពី ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងមហាផ្ទៃនឹងរៀបចំកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ “អគារ S” ទី ...
ក្រសួងមហាផ្ទៃ
របៀបវារៈនៃកិច្ចប្រជុំលើកទី៧ របស់ព្រឹទ្ធសភា សម្រាប់នីតិកាលទី៣
នៅថ្ងៃសុក្រ ទី២៤ ខែ កក្កដា ឆ្នាំ២០១៥ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៣ ព្រឹទ្ធសភា នឹងពិនិត្យ និង ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ...
អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា
សេចក្តីថ្លែងការណ៍រួម៖ ដោយសារមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គួរត្រូវបាននិរាករណ៍
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹងក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលចំនួន ៩៩ទៀត បានចេញសេចក្តីថ្លែងការណ៍រួម សំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍ច្បាប់ស្តីពីសមាគមន និងអង្គការមិនមែន ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចោទប្រកាន់របស់បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចោទប្រកាន់របស់បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពី ...
ក្រសួងមហាផ្ទៃ
អង្គការសហប្រជាជាតិបារម្ភអំពីច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នរបស់កម្ពុជា
នៅថ្ងៃទី៩ ខែមេសា អ្នកជំនាញ អ.ស.ប បានផ្ញើលិខិតឧបាស្រ័យមួយច្បាប់ ដែលបង្ហាញកង្វល់អំពីសេចក្តីព្រាងច្បាប់របស់ប្រទេសកម្ពុជា ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ យោងតាមអ្នកជំនាញឯករាជ្យ ប្រសិនជាត្រូវបានអនុម័ត ច្បាប់ ...
អ្នករាយការណ៍ពិសេសកម្ពុជា
ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បន្ទាប់ពីក្រសួងកត់សម្គាល់ឃើញថា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្តតាមបទ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៍មានស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៍មានមួយ ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ការប្រជុំនេះមានគោលបំណងស្វែងយល់ពីគោលបំណង ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍រួមស្តីពី ច្បាប់សិទ្ធិទទួលព័ត៌មានលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខេមបូចា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ច្បាប់សិទ្ធិទទួលព័ត៌មានលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។សង្គមស៊ីវិល ស្នើអោយរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានឱ្យ ...
ខេមបូចា
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំកិច្ចប្រជុំដំណាក់កាលពី២ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្មនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលនឹងរៀបចំកិច្ចប្រជុំដំណាក់កាល ...
ក្រសួងមហាផ្ទៃ
ការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៃកម្ពុជាបានចេញសេចក្តីប្រកាសជាសាធារណៈស្តីពីកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីបានជូនដំណឹងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនមិនបានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ...
ក្រសួងមហាផ្ទៃ
ការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្ស
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដំណឹងដល់សាធារណជននិងបុគ្គលពាក់ព័ន្ធ អំពីអត្រាកំណើនតាមថ្នាក់ថ្មីលើប្រាក់បៀវត្សដែលត្រូវ ជាប់ពន្ធ ដោយអនុឡោមតាមមាត្រា៤៧ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៥តទៅ។ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីប្រកាសព័ត៌មានស្តីពី តម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា នៅសិក្ខាសាលាជជែកពិភាក្សាស្តីពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃ អង្គារ ទី៣០ ...
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខមហ្វ្រែលបានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការ ...
ខមហ្រ្វែល
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដើម្បីស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ។ ក្រសួងបានបញ្ជាក់ថា ការចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យ ...
ក្រសួងធនធានទឹក និងឧតុនិយម
សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍រួមស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
តំណាងរបស់អង្គការសង្គមស៊ីវិលចំនួន៨០ បានស្នើសុំឲ្យរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ផ្សាយជាសាធារណៈនូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជូនសាធារណៈជន និងឲ្យរៀបចំកិច្ចសន្ទនាជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីប្រមូលទស្សនទាន និងការព្រួយបារម្ភដែលមានទៅលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីស្នើសុំនេះ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី នៅខែឧសភា ឆ្នាំ២០១៥នេះ។ ...
ក្រុមអង្គការសង្គមស៊ីវិល
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២។ ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ដីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានប្រាប់ប្រជាពលរដ្ឋពីមុខងារដ៏សំខាន់របស់ច្បាប់មួយ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា