​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ តម្រូវការ​ច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ០១​ ខែកក្កដា​ ឆ្នាំ​២០២០​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​តម្រូវការ​ច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​ នៅសិក្ខាសាលា​ជជែក​ពិភាក្សា​ស្តី​ពី​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ អង្គារ​ ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០​។​ វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ខ្លឹមសារ​នៃ​ច្បាប់​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​ និង​ការ​យល់​ដឹង​អំពី​ស្ថានភាព​នៃ​សេចក្តីព្រាងច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​ និង​ជំរុញ​ឲ្យ​មានការ​អនុម័ត​ច្បាប់​ក្នុង​ឆ្នាំ​២០២០​នេះ​។​ ជាក់ស្តែង​ កម្ពុជា​បាន​សម្រេច​នូវ​សេចក្តីព្រាងច្បាប់​សិ​ទ្ឋិ​ទទួល​ព័ត៌មាន​នេះ​ ហើយ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០២០​ ដោយ​ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​ការពិគ្រោះ​ពិភាក្សា​ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​។​ ​

វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលនយោបាយ

ទាញយក៖ pdf