ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម
កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន” ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន PHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្ដីជូនដំណឹង ស្ដីពីការប្រគល់សិទ្ធិជូនអ្នកតំណាង ឬភ្នាក់ងារក្នុងការចុះបញ្ជីពាណិជ្ជកម្ម
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងទាក់ទងការប្រគល់សិទ្ធិជូនអ្នកតំណាងឬភ្នាក់ងារដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្នុងការចុះបញ្ជីអាជីវកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន។ ជម្រើសនេះសម្រាប់អាជីវកម្មដែលមិនមានបំណងចុះបញ្ជីអាជីវកម្មដោយខ្លួនឯងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាស៖ កម្មវិធីបណ្តុះបណ្តាលស្តីពី អក្ខរកម្មទិន្នន័យ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពី កម្មវិធីបណ្តុះបណ្តាលស្តីពី “អក្ខរកម្មទិន្នន័យ” ដែលរួមមានវគ្គបណ្តុះបណ្តាលសរុបចំនួនបី និងសិក្ខាសាលាបញ្ចប់វគ្គមួយ។ វគ្គបណ្តុះបណ្តាលនីមួយៗ មានចំនួនប្រាំថ្ងៃ ដែលនឹងផ្តល់ឲ្យសិក្ខាកាម ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គ
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាមិត្តមេគង្គនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ៕ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទាន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីធានាដល់សុវត្ថិភាពធ្វើដំណើរ ដោយសារតែស្ថានភាពទឹកជំនន់ពីខេត្តកំពង់ស្ពឺ ដែលនាំឱ្យទឹកក្នុងស្ទឹងព្រែត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន ដែលបណ្តាលឱ្យ ...
សាលារាជធានីភ្នំពេញ
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៦ នៅខេត្តចំនួនបី
ក្រសួងបរិស្ថាន ជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃទៅលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ១៦ ដែលមានសិទ្ធិលើផ្ទៃដីវិនិយោគចំនួន ៩៦,០៩៨ ហិចតា នៅខេត្តមណ្ឌលគិរី (ចំនួន ៥ក្រុមហ៊ុន) ខេត្តរតនគិរី (ចំនួន៤ក្រុមហ៊ុន) និងខេត្តកំពង់ស្ពី (ចំនួន៧ក្រុមហ៊ុន) ...
ក្រសួងបរិស្ថាន
ការប្រជុំបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសាលើកទី៣
អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងគម្រោង Fedora ក្នុងប្រទេសកម្ពុជា នឹងរៀបចំការប្រជុំបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសាលើកទី៣។ Fedora ជាប្រព័ន្ធប្រតិបត្តិការឥតគិតថ្លៃមួយ ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការលីនុច (Linux) និងស្ថិតនៅក្នុង ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា។កិច្ចប្រជុំបានផ្លាស់ប្តូរ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ៥នាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ៥ នាក់ដោយសារជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំង៥នាក់នេះ ...
ក្រសួងសុខាភិបាល
ឱកាសសម្រាប់យុវជនកម្ពុជាដើម្បីចូលរួមកម្មវិធីគម្រោងដឹកនាំដោយយុវជន ឆ្នាំ២០២៤ (ជំនាន់ទី២)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមជូនដំណឹងអំពីការប្រកាសជ្រើសរើសយុវជនកម្ពុជាឱ្យចូលរួម កម្មវិធីគម្រោងដឹកនាំដោយយុវជន ឆ្នាំ២០២៤ (ជំនាន់ទី២)។កម្មវិធីដឹកនាំដោយយុវជន ឆ្នាំ២០២៤ ជាកម្មវិធីបណ្ដុះបណ្ដាលសម្រាប់រយៈពេល៦ខែ ដែលផ្ដួចផ្ដើមឡើងដោយអង្គការអូឌីស៊ី។ យុវជនដែលត្រូវបានជ្រើសរើសនឹងទទួលបានការបណ្ដុះបណ្ដាលនូវជំនាញ និងចំណេះដឹងដែលមានសារៈសំខាន់សម្រាប់ឆ្លើយតប និងសម្របខ្លួនជាមួយនឹងការវិវត្តនៅក្នុងសង្គម។ ជំនាញ និងចំណេះដឹងទាំងអស់នោះមានដូចជា ការរៀបចំ និងគ្រប់គ្រងគម្រោង អក្ខរកម្មទិន្នន័យ ការកំណត់គោលដៅ ការគិតពិចារណាស៊ីជម្រៅ និងការទំនាក់ទំនង។ លើសពីនេះ យុវជននឹងកសាងជំនាញនៅក្នុងការចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការអនុវត្តគម្រោងរបស់ពួកគេផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមទាញយក៖ ឯកសារ PDFសូមដាក់ពាក្យតាមរយៈ៖ តំណភ្ជាប់កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ...
សេចក្តីប្រកាសព័ត៌មានស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET)
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលធ្វើជាម្ចាស់ផ្ទះនូវកម្មវិធីចំនួន៣ ស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លិខិតឯកឧត្តម ឈាង វុន ឆ្លើយតបនឹងលិខិតរបស់ គសក
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បញ្ជាក់ជាថ្មីម្តងទៀតថា ជាទម្លាប់ បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ផ្សេងៗពីរាជរដ្ឋាភិបាល និងក្រោយពីបានទទួលអាណត្តិពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ គណៈកម្មការជំនាញតែងតែ ...
រដ្ឋសភា
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ រួមមាន(១)គណៈកម្មការសុរិយោដីថ្នាក់ជាតិ-ថ្នាក់ខេត្ត (២)អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
ការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីអំពាវនាវ ស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រ ...
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង
នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំង។រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ការសិក្សា៖ ផលប៉ះពាល់នានានៃសម្បទានដីសេដ្ឋកិច្ចទៅលើព្រៃឈើ និងជីវភាពរស់នៅ និងសកម្មភាពរបស់អង្គការសង្គ្រោះសត្វព្រៃ
នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧ អង្គការសង្គ្រោះសត្វព្រៃ (SCW) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយនៅលើគេហទំព័ររបស់ខ្លួនអំពី “ការសិក្សា៖ ផលប៉ះពាល់នានានៃសម្បទានដីសេដ្ឋកិច្ចទៅលើព្រៃឈើ និងជីវភាពរស់នៅ និង ...
អង្គការសង្គ្រោះសត្វព្រៃ
សេចក្តីជូនដំណឹងស្ដីពី ការចូលរួមពីចម្ងាយពិព័រណ៍នាំចូលអន្តរជាតិចិន លើកទីបួន
នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្ដីពី ការចូលរួមពីចម្ងាយពិព័រណ៍នាំចូលអន្តរជាតិចិន លើកទីបួន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដើម្បី ...
ក្រសួងពាណិជ្ជកម្ម