សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​លេខាធិការដ្ឋាន​អាស៊ាន​ ទីក្រុង​ហ្សា​ការ​តា​

នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តី​ពី​ កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​លេខាធិការដ្ឋាន​អាស៊ាន​ ទីក្រុង​ហ្សា​ការ​តា​។​

​កិច្ចប្រជុំ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​យ៉ាង​ទូលំទូលាយ​អំពី​វិធី​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ 5PC​ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​ តម្រូវការ​ក្នុង​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​ទំនាក់ទំនង​យ៉ាង​ពេញលេញ​ និង​ជា​ប្រក្រតី​របស់​មី​យ៉ា​ន់​ម៉ា​ជាមួយ​អាស៊ាន​ សារៈសំខាន់​នៃ​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​ដោយ​ពុំ​មានការ​រំខាន​ និង​មធ្យោបាយ​សម្របសម្រួល​និង​ព​ន្លឿ​ន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ និង​ការ​បញ្ចប់​ឪ្យ​បាន​ឆាប់​នៃ​ការ​វាយតម្លៃ​តម្រូវការ​រួម​ដែល​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (AHA​ Centre)​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf