ឱកាសសម្រាប់យុវជនកម្ពុជាដើម្បីចូលរួមកម្មវិធីគម្រោងដឹកនាំដោយយុវជន ឆ្នាំ២០២៤ (ជំនាន់ទី២)

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមជូនដំណឹងអំពីការប្រកាសជ្រើសរើសយុវជនកម្ពុជាឱ្យចូលរួម កម្មវិធីគម្រោងដឹកនាំដោយយុវជន ឆ្នាំ២០២៤ (ជំនាន់ទី២)

កម្មវិធីដឹកនាំដោយយុវជន ឆ្នាំ២០២៤ ជាកម្មវិធីបណ្ដុះបណ្ដាលសម្រាប់រយៈពេល៦ខែ ដែលផ្ដួចផ្ដើមឡើងដោយអង្គការអូឌីស៊ី។ យុវជនដែលត្រូវបានជ្រើសរើសនឹងទទួលបានការបណ្ដុះបណ្ដាលនូវជំនាញ និងចំណេះដឹងដែលមានសារៈសំខាន់សម្រាប់ឆ្លើយតប និងសម្របខ្លួនជាមួយនឹងការវិវត្តនៅក្នុងសង្គម។ ជំនាញ និងចំណេះដឹងទាំងអស់នោះមានដូចជា ការរៀបចំ និងគ្រប់គ្រងគម្រោង អក្ខរកម្មទិន្នន័យ ការកំណត់គោលដៅ ការគិតពិចារណាស៊ីជម្រៅ និងការទំនាក់ទំនង។ លើសពីនេះ យុវជននឹងកសាងជំនាញនៅក្នុងការចូលរួមអភិវឌ្ឍសហគមន៍តាមរយៈការអនុវត្តគម្រោងរបស់ពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាញយក៖ ឯកសារ PDF

សូមដាក់ពាក្យតាមរយៈ៖ តំណភ្ជាប់

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤

ទាញយក៖ pdf