ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ សារៈសំខាន់ និងឱកាសក្នុងការចូលរួមរបស់សហគមន៍មូលដ្ឋាន
ការបើកសេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងច្បាប់វិនិយោគថ្មីឆ្នាំ២០២១ បានលើកទឹកចិត្តឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនរួមមាន ឧស្សាហកម្មនិស្សារណកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម ថាមពលវារីអគ្គិសនី និងទេសចរណ៍អេកូឡូស៊ី។ វិស័យ ...
សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យចល័តជាមួយកម្មវិធី Kobo Toolbox” ។ សិក្ខាសាលាសានេះនឹងផ្តោតលើ៖គោលការណ៍ និងរបៀបប្រើប្រាស់ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ផលិតផលព្រៃឈើ
ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។ ក្រោមអាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។ប្រទេសកម្ពុជាមានធនធានព្រៃឈើជាង ៨លានហិកតាក្នុងឆ្នាំ ២០២០ ស្មើនឹង ៤៤,៧% នៃផ្ទៃដីសរុបរបស់ប្រទេស។16 រាជរដ្ឋាភិបាលកាន់កាប់ផ្ទៃដីព្រៃឈើទាំងអស់នៅក្នុងប្រទេស នេះមានន័យថារដ្ឋាភិបាលអាចផ្ទេរដីព្រៃទៅសហគមន៍មូលដ្ឋាន ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏គួរឱ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងចេញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ មួយផ្នែកនៃជោគជ័យនេះ គឺជាលទ្ធផលនៃការបើកចំហររបស់កម្ពុជាឆ្ពោះទៅកាន់ ...
វិវាទស៊ីវិល និងពាណិជ្ជកម្ម
ចាប់តាំងពីឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ក្របខ័ណ្ឌច្បាប់របស់ប្រទេសទាំងមូល ជាពិសេសការអនុវត្តយុត្តិធម៌ ដើម្បីផ្តល់នូវប្រព័ន្ធនីតិវិធីច្បាស់លាស់ និងពិតប្រាកដមួយសម្រាប់បុគ្គលម្នាក់ៗ ដើម្បីធានាការគោរពសិទ្ធិ និងសមភាពរបស់ពួកគេនៅចំពោះមុខតុលាការ។ ...
រដ្ឋធម្មនុញ្ញ និងសិទ្ធិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបានរចនាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដោយអនុលោមតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយផ្អែកលើគោលការណ៍សម័យបច្ចុប្បន្នដូចជា ...
ស្ត្រីក្នុងការអភិវឌ្ឍ
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។427 លោកឧកញ៉ា ...
កិច្ចការពារព្រៃឡង់
កិច្ចការពារព្រៃឡង់ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI) បានធ្វើការរួមជាមួយក្រុមសហគមន៍ចាប់តាំងពីឆ្នាំ ២០០៧។ ពួកគេបានចាប់ផ្តើមផ្តល់វគ្គបណ្តុះបណ្តាលជាសកម្មភាពនានា រួមទាំងសមាជិកសហគមន៍ព្រៃឈើដែលនៅក្នុងព្រៃនេះ។ ពួកគេបានគាំទ្រដល់បណ្តាញសហគមន៍ព្រៃឡង់ (PLCN) អស់រយៈពេលជាច្រើនឆ្នាំផងដែរ។គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ (SFB) នៅកម្ពុជា (វិច្ឆិកា ២០១២ ដល់ វិច្ឆិកា ២០១៦) ផ្តល់មូលនិធិដោយ USAID និងគ្រប់គ្រងដោយអង្គការ Winrock អន្តរជាតិ ជាមួយនឹងការចូលរួមពីបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ មានគោលបំណងជម្រុញអោយមានភាពល្អប្រសើរក្នុងកិច្ចអភិរក្ស និងការគ្រប់គ្រងទេសភាពព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត។គម្រោង “គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ” (រេដបូក) គឺជាកិច្ចផ្តួចផ្តើមមួយរបស់អង្គការសហប្រជាជាតិ។ គម្រោងនេះបានបង្កើតនូវប្រព័ន្ធតាមដានផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសកម្ពុជា។ គម្រោងថ្មីរបស់ REDD+ នឹងត្រូវចាប់ផ្តើមធ្វើនៅក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៧ ហើយវានឹងផ្តោតគោលដៅលើបំលាស់ប្តូរដី។ ព្រៃឡង់ ជាជម្រកសំរាប់មនុស្ស ២៥០,០០០ នាក់ ដោយភាគច្រើនពួកគេមកពីក្រុមជនជាតិដើមភាគតិចគួយនៅកម្ពុជា ហើយព្រៃឡង់ក៏ជាព្រៃភ្លៀងទំនាបធំចុងក្រោយបង្អស់នៅលើអាស៊ីអាគ្នេយ៍ដីគោក ដែលកំពុងទទួលបានការខិតខំប្រឹងប្រែងរ ...
ក្រសួងពាក់ព័ន្ធ
(English) The Ministry of Environment is the main authority mandated to oversee environmental issues, including protected areas, environmental impact assessments, and management of natural resources. ...
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
តម្រូវការផ្នែកច្បាប់បឋមសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៅក្នុងប្រទេសកម្ពុជាត្រូវបានចែងក្នុងមាតិកាទី២ គន្ថីទី៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។24 ជំពូកទី ៣ នៃច្បាប់ស្តីពីការការពារបរិស្ថាន និង ...
វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។72នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។73 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។74ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។75 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។76បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ជំនួយពីប្រទេសស៊ុយអែត
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា ឯកឧត្តម Björn Häggmark បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ប្រទេសកម្ពុជា និងប្រទេសស៊ុយអែតបានបង្កើតចំណងការទូតនៅឆ្នាំ១៩៦១។ ប្រទេសស៊ុយអែតបានចាប់ផ្តើមផ្តល់ការជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើកដំបូងដល់ប្រទេសកម្ពុជា ...
សេចក្តីប្រកាសស្វែងរកអ្នកស្រាវជ្រាវថ្នាក់ជាតិ គម្រោងបារូម៉ែតទិន្នន័យសកល - តំបន់អាស៊ី
ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍន៍អាស៊ី (D4Dអាស៊ី) កំពុងស្វែងរកអ្នកស្រាវជ្រាវឯករាជ្យ ថ្នាក់ជាតិ (ជាលក្ខណៈបុគ្គល ឬជាស្ថាប័ន) សម្រាប់ ប្រទេសចំនួន១៤ខាងក្រោម៖ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី, ...