ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងស្តីពីការដោះស្រាយការរឹបអូសយកវិញនូវលំនៅឋាន
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងស្តីពីការដោះស្រាយការរឹបអូសយកវិញនូវលំនៅឋាន។អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពី ...
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
លិខិតឯកឧត្តម ឈាង វុន ឆ្លើយតបនឹងលិខិតរបស់ គសក
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បញ្ជាក់ជាថ្មីម្តងទៀតថា ជាទម្លាប់ បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ផ្សេងៗពីរាជរដ្ឋាភិបាល និងក្រោយពីបានទទួលអាណត្តិពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ គណៈកម្មការជំនាញតែងតែ ...
រដ្ឋសភា
កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ថ្នាក់ដឹកនាំកំពូលនៃ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានជួបប្រជុំពិភាក្សាគ្នា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ នៅវិមានព្រឹទ្ធសភា និងបានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយនៅក្រោយពេលបោះឆ្នោត។ ...
គណបក្សប្រជាជនកម្ពុជា (គ.ប.ក) និង គណបក្សសង្រ្គោះជាតិ (គ.ស.ជ)
សេចក្តីថ្លែងការណ៍រួម៖ កង្វះការសិក្សាផលប៉ះពាល់ឆ្លងដែនឲ្យបានល្អិតល្អន់នៃទំនប់សាណាខាំនឹងធ្វើឲ្យទន្លេមេគង្គស្ថិតនៅក្នុងភាពហានិភ័យ
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ អង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីគម្រោងទំនប់សាណាខាំ លើទន្លេមេគង្គ ក្នុងប្រទេសឡាវ ដោយបានថ្លែងក្តីព្រួយបារម្ភទាក់ទងទៅនឹងផលប៉ះពាល់ឆ្លងដែនដែលអាច ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
សេចក្តីជូនដំណឹង ស្តីពីការថតរូបភាព ឬ វីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង ស្តីពីការថតរូបភាព ឬ វីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬ វី ...
អាជ្ញាធរជាតិអប្សរា
សេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ភស្ស និងសេវាពាក់ព័ន្ធផ្សេងៗ
នៅថ្ងៃទី ០៥ ខែមេសាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្ការការពារការចម្លងវីរុសកូវីដ១៩ សម្រាប់ហាងកាត់សក់ ហាងធ្វើសក់ និងសេវាកម្មពាក់ព័ន្ធ។ វិធានការណ៍នេះមានគោលបំណង ទប់ស្កាត់ការរីករាលដាលនៃ ...
ក្រសួងសុខាភិបាល
លិខិតរួមស្នើសុំការពន្យារពេលនៃការដក EBA ដោយសារបញ្ហាវិប្បត្តិ កូវីដ-១៩ និងសេចក្តីថ្លែងការណ៍រួមចំពោះអ្នកសារព័ត៌មាន
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM) បានចេញលិខិតរួមមួយក៏ដូចជាសេចក្តីប្រកាសព័ត៌មាន ដោយបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបពន្យារពេលការដក ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្តីណែនាំស្តីពី ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដើម្បីអនុវត្តឱ្យ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ រួមមាន(១)គណៈកម្មការសុរិយោដីថ្នាក់ជាតិ-ថ្នាក់ខេត្ត (២)អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ...
ក្រសួងពាណិជ្ជកម្ម
ប្រទេសកូរ៉េខាងត្បូងផ្តល់ឥណទានសម្បទានអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០១៦-២០១៨ដល់កម្ពុជា
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២៖ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក និងទឹកប្រាក់ឥណទានសម្បទានចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពី ម៉ោង ០៨:០០ នាទីព្រឹក នៅវិមានរដ្ឋសភា។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ “គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ ...
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
សេចក្តីប្រកាសស្តីពី សហភាពអឺរ៉ុបប្រកាសចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យផ្អាកបណ្តោះអាសន្ននូវការទទួលបានអនុគ្រោះដល់កម្ពុជាក្នុងទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ...
គណៈកម្មការអឺរ៉ុប
សេចក្តីជូនដំណឹងស្ដីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្ដីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិកចំនួន ៩,៥៤១ នាក់ នៃរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបាន ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នរាល់ព័ត៌មានជ្រើសរើសពលករឱ្យមកធ្វើការនៅប្រទេសអូស្ដ្រាលីក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី
នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី បានចេញសេចក្តីជូនដំណឹងស្តីពី ការជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នរាល់ព័ត៌មានជ្រើសរើសពលករឱ្យមកធ្វើការនៅប្រទេសអូស្ដ្រាលីក្រោមគម្រោងទិដ្ឋាការ «កសិកម្ម» ថ្មី។ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី
លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុ ៥ឆ្នាំ
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុ ៥ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR CODE
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR ...
ក្រសួងសាធារណការ និងដឹកជញ្ជូន