​លិខិត​រួម​ស្នើ​សុំ​ការ​ពន្យារពេល​នៃ​ការ​ដក​ EBA​ ដោយសារ​បញ្ហា​វិប្បត្តិ​ កូវីដ-១៩​ និង​សេចក្តីថ្លែងការណ៍​រួម​ចំពោះ​អ្នក​សារព័ត៌មាន​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមិថុនា​ ឆ្នាំ​២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ (EUROCHAM)​ បាន​ចេញ​លិខិត​រួម​មួយ​ក៏​ដូច​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​បាន​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​ការ​ដក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​ (EBA)​ ដែល​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ យ៉ាងតិច​ដប់​ពីរ​ខែ​ (​មាន​ន័យ​រហូត​ដល់​ខែសីហា​ ឆ្នាំ​ ២០២១)​ ដើម្បី​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​ពេលវេលា​សមរម្យ​មួយ​សម្រាប់​ធ្វើការ​ងើបឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​នេះ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​សំណាក់​ជំងឺ​កូ​វី​ដ​-១៩​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)

ទាញយក៖ pdf