​សេចក្តីថ្លែងការណ៍​រួម​៖​ កង្វះ​ការ​សិក្សា​ផល​ប៉ះពាល់​ឆ្លង​ដែន​ឲ្យ​បាន​ល្អិតល្អន់​នៃ​ទំនប់​សា​ណា​ខាំ​នឹង​ធ្វើ​ឲ្យ​ទន្លេមេគង្គ​ស្ថិត​នៅ​ក្នុង​ភាព​ហានិភ័យ​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ១១​ នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​គម្រោង​ទំនប់​សា​ណា​ខាំ​ លើ​ទន្លេមេគង្គ​ ក្នុង​ប្រទេស​ឡាវ​ ដោយ​បាន​ថ្លែង​ក្តី​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​ផល​ប៉ះពាល់​ឆ្លង​ដែន​ដែល​អាច​នឹង​កើត​មាន​មក​លើ​ប្រទេស​នៅ​ខាងក្រោម​។​ សេចក្តីថ្លែងការណ៍​រួម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​ទន្លេមេគង្គ​កំពុង​រៀបចំ​វេទិកា​អ្នក​ពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី​ ១០​ ដើម្បី​ពិគ្រោះ​យោបល់​ទៅ​លើ​សំណើ​គម្រោង​ នៅ​ទីក្រុង​ប៉ាក​សេ​ ប្រទេស​ឡាវ​។​

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​

ទាញយក៖ pdf