សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះស្រាយ​ការ​រឹបអូស​យក​វិញ​នូវ​លំនៅ​ឋាន​

​នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះស្រាយ​ការ​រឹបអូស​យក​វិញ​នូវ​លំនៅ​ឋាន​។​

​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​លំនៅ​ឋាន​ ឬ​អគារ​សហកម្មសិទ្ធិ​ (​ខុន​ដូ​)​ ពី​គម្រោង​អភិវឌ្ឍ​អចលនវត្ថុ​ ហើយ​ត្រូវ​បាន​ម្ចាស់​គម្រោង​អភិវឌ្ឍ​អចលនវត្ថុ​ធ្វើការ​រឹបអូស​យក​វិញ​នូវ​លំនៅ​ឋាន​ ឬ​អគារ​សហកម្មសិទ្ធិ​ ដោយសារ​មាន​បញ្ហា​ខកខាន​ក្នុង​ការ​បង់ប្រាក់​ សូម​ជូនដំណឹង​មក​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ ជា​បន្ទាន់​ ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​គម្រោង​។​

និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​

ទាញយក៖ pdf