សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ថតរូប​ភាព​ ឬ​ វី​ដេ​អូ​ នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​

នៅ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ថតរូប​ភាព​ ឬ​ វី​ដេ​អូ​ នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។

​ជា​គោលការណ៍​ អាជ្ញាធរ​ជាតិ​អប្សរា​ មិន​មានការ​ហាមឃាត់​ទេ​ ចំពោះ​ការ​ថតរូប​ភាព​ ឬ​ វី​ដេ​អូ​ សម្រាប់​ចងក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​ ឬ​ លក្ខណៈ​ទេសចរណ៍​ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​ និង​វប្បធម៌​ ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ភាព​ទាក់ទាញ​ និង​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។​ ដោយឡែក​ ចំពោះ​ការ​ថតរូប​ ឬ​ វី​ដេ​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ផលិតផល​ ឬ​បង្កើត​អាជីវកម្ម​នានា​ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ និង​សាធារណជន​ទាំងអស់​ តម្រូវ​ឱ្យ​ដាក់​ពាក្យ​ស្នើ​សុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​។​

អាជ្ញាធរ​ជាតិ​អប្សរា

ទាញយក៖ pdf