លទ្ធផល​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ទិស​ដៅ​២០១៦

កាលពី​ថ្ងៃ​ទី​១៧​និង​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​សន្និបាត​បូក​សរុប​ ការងារ​ឆ្នាំ​២០១៥​ទិស​ដៅ​២០១៦​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០១៤-២០១៨​។​ក្រសួង​ បាន​ផ្តល់​មុខរបរ​និង​រក​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៩៩.​ ៧០៨​នាក់​ (​ស្រី​៦៦.៥០៨​នាក់​)​ ដែល​ក្នុង​នោះ​ការងារ​ក្នុង​ប្រទេស​បាន​ចំនួន​ ៧៣.៤០៨​នាក់​(​ស្រី​៥៦.៥៣០​នាក់​)​ និង​ការងារ​ក្រៅប្រទេស​បាន​ចំនួន​  ២៦.៣០០​នាក់​(​ស្រី​៩.៩៧៨​នាក់​)​។ទិន្នន័យ​ប្រជា​ពលករ​កម្ពុជា​ដែល​ កំពុងធ្វើការ​នៅ​ក្រៅប្រទេស​មាន​ចំនួន​៦១៩.៣៥៩​នាក់​។​មិន​មានការ​បញ្ជាក់​ ថា​ទិន្នន័យ​ពលករ​នេះ​ជា​តួរ​លេខនៃពលករដែលទៅបម្រើការងារ​ស្របច្បាប់​ឬ​ ក្រៅផ្លូវការ​នោះ​ទេ​។​ របាយការណ៍​គ្រោះថ្នាក់​ការងារ​មាន​ចំនួន​ ៣០.៩១៩​នាក់​ដែល​ជា​កំណើន​៥៩.២​ភាគរយ​។​

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf