​សិក្ខាសាលា​លើក​ទី​២៖​ ការ​ប្រមូល​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សិក្ខាសាលា​លើក​ទី​២​ ស្តី​អំពី​ការ​ប្រមូល​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​។​ សិក្ខាសាលា​មាន​គោលបំណង​ផ្តល់​ចំណេះដឹង​ទូលំទូលាយ​លើ​ការ​ប្រមូល​ទិន្នន័យ​ជាមួយ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាមួយ​កម្មវិធី​ដែល​ឥត​គិតថ្លៃ​ និង​ប្រភព​បើក​ទូលាយ​។​ សិក្ខាសាលា​នឹង​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​ក្រុមការងារ​ជី​អាយ​អេស​របស់​អង្គការ​អូ​ឌី​ស៊ី​ និង​អ្នកមាន​ជំនាញ​ក្នុង​វិស័យ​ជី​អាយ​អេស​ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​។​

​អំពី​សិក្ខាសាលា​

  • ​ទីតាំង​៖​ ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ភ្នំពេញ​ តំណ​ភ្ជាប់​៖​ https://goo.gl/maps/ovUFZgbFaXz
  • ​កាលបរិច្ឆេទ​៖​ ចាប់ពី​ថ្ងៃ​ទី​ ០៧​ ដល់​ ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០១៨
  • ​ការ​ចូលរួម​វិភាគទាន​៖​ ១៥​ ដុល្លា​ក្នុង​ម្នាក់​
  • ​អត្ថប្រយោជន៍​៖​ សម្ភារៈ​សិក្សា​ កម្មវិធី​ ​ អ៊ិ​ន​ធើ​ណេ​ត​ ​ សៀវភៅ​កំណត់​ត្រា​ វិញ្ញាបនបត្រ​ អាហារ​សម្រន់​ និង​អាហារ​ថ្ងៃត្រង់​
  • ​មេរៀន​សិក្សា​៖​ ភាសា​ខ្មែរ​ និង​អង់គ្លេស​
  • ​តម្រូវការ​៖​ អ្នកចូលរួម​ត្រូវ​មាន​ កុំ​ព្យូ​រ​យួរដៃ​ ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​ និង​ភាសា​អង់គ្លេស​កំរិត​មូលដ្ឋាន​ (​អាច​យល់​ពី​ពាក្យ​អង់គ្លេស​ទូទៅ​បាន​)
  • ​សម្រាប់​ការ​ចុះ​ឈ្មោះ​ ៖​ https://bit.ly/2q7z84o
  • ​ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ០២​ ឧសភា​ ២០១៨
  • ​ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ០៣​ ឧសភា​ ២០១៨
  • ​សូម​ទំនាក់ទំនង​៖​ លោក​ ផា​ន់​ សុវណ្ណ​គង្គា​ សារ​អេ​ឡិ​ក​ត្រូ​និក​៖ ​ kongkea@opendevcam.net ​ លេខ​ទូរស័ព្ទ​៖​ ០១០​ ៧៥៥​ ២៩៥

សម្រាប់​ព័ត៌មាន​លំអិត​អំពី​សិក្ខាសាលា​ ​សូម​ទាញ​យក​ឯកសារ​ជា​ទម្រង់​ PDF​។​

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf