សិក្ខាកាម​ចំនួន​ ៤៧៦​ រូប​ ត្រូវ​បាន​បំប៉ន​ផ្នែក​ស​សេរ​ព័ត៌មាន​ និង​បណ្តាញ​សង្គម​-​ទីផ្សារ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​ ២២​ ខែតុលា​ ឆ្នាំ​២០២១​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​សិក្ខាកាម​ចំនួន​ ៤៧៦​ រូប​ ត្រូវ​បាន​បំប៉ន​ផ្នែក​ស​សេរ​ព័ត៌មាន​ និង​បណ្តាញ​សង្គម​-​ទីផ្សារ​ឌី​ជី​ថ​ល​។​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​រៀបចំ​បើក​វគ្គ​បំប៉ន​ ស្ដី​ពី​ “​ការ​សរសេរ​ព័ត៌មាន​ និង​បណ្ដាញ​សង្គម​-​ទីផ្សារ​ឌី​ជី​ថ​ល​”​ សរុប​ចំនួន​ ០៥​ វគ្គ​ ដែល​ធ្វើ​ឡើង​ក្នុង​មួ​យស​ប្ដា​ហ៍​ម្ដង​ ជូន​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ដ្រីរាជការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចំនួន​ ៤៧៦​ រូប​ តាម​រយៈ​សន្និសីទ​វី​ដេ​អូ​ ដោយ​ប្រើប្រាស់​កម្មវិធី​ Zoom​ ចាប់ពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​។​

អង្គភាពប្រឆាំងអំពើពុករលួយ

ទាញយក៖ pdf