ក្រុម​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ ២៩​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​វិជ្ជមាន​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ក្រុម​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​ ២៩​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​វិជ្ជមាន​។​

​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​ក្រុម​បាតុករ​ទាំងអស់​ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ០៧​ថ្ងៃ​ ដោយ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​តាម​វិធាន​សុខាភិបាល​។​

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf