ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​។​

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ បាន​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ ជូន​ដល់​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ប្រធាន​នាយក​ចុះ​ ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​សមាជិក​ សមាជិកា​ នៃ​សភាពាណិជ្ជកម្ម​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf