សារណែនាំសម្រាប់សមាជិកសមាគម ស្តីពីកម្ពុជានិងប្រព័ន្ធអនុគ្រោះទូទៅ(GSP)របស់អង់គ្លេស
នៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រកាសសារណែនាំទាក់ទងនឹងប្រព័ន្ធអនុគ្រោះទូទៅ(GSP)របស់អង់គ្លេស ។ ក្រោយពីចាកចេញពីសហភាពអឺរ៉ុប ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឈ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធអនុគ្រោះទូទៅ(GSP)របស់អង់គ្លេស។ ប្រទេសកម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអ.ស.ប ជាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចស្ថិតក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចបំផុតរបស់ប្រព័ន្ធអនុគ្រោះទូទៅ(GSP)អង់គ្លេស។ ហេតុដូច្ឆេះហើយ កម្ពុជាងអាចនឹងទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដូចជា ការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស ទៅលើគ្រប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដែលស្រដៀងនឹងគម្រោង EBA របស់សហភាពអ៊ឺរ៉ុប។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)