សេចក្តីប្រកាស៖ កម្មវិធីបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃសារព័ត៌មានទិន្នន័យ
អូឌីស៊ី មានសេចក្តីសោមនស្សរីករាយ សូមប្រកាសវគ្គបណ្តុះបណ្តាលថ្មីស្តីពី «មូលដ្ឋានគ្រឹះនៃសារព័ត៌មានទិន្នន័យ» ដែលនឹងត្រូវអនុវត្តដោយសហការជាមួយ ខេមបូចា។ កម្មវិធីបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពី «គម្រោងសារព័ត៌មានប្រកបដោយចីរភាពពីតំបន់ទន្លេមេគង្ក» ពី CFI ជាទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយបារាំង នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងគាំទ្រពីក្រសួងអឺរ៉ុបនិងកិច្ចការបរទេសបារាំង។ កម្មវិធីបណ្តុះបណ្តាលមាន ២វគ្គ ក្នុងមួយវគ្គមានចំនួន ២ថ្ងៃ ហើយមានគោលបំណងដើម្បីផ្តល់អ្នកចូលរួមនូវជំនាញទិន្នន័យ សម្រាប់ការនិទានរឿង។
អំពីកម្មវិធីបណ្តុះបណ្តាល
- កាលបរិចេ្ឆទកម្មវិធីបណ្តុះបណ្តាល៖
កាលបរិច្ឆេទ |
កម្មវិធីបណ្តុះបណ្តាល |
ចំនួនថ្ងៃ |
ទីកន្លែង |
ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ |
វគ្គទី១៖ ស្វែងរកទិន្នន័យ ទម្រង់ទិន្នន័យ និង ស្វែងយល់អំពីទិន្នន័យ មេរៀនទី១៖ ស្វែងរកទិន្នន័យ |
២ថ្ងៃ |
ភ្នំពេញ |
ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ |
វគ្គទី២៖ ការបង្ហាញទិន្នន័យជារូបភាព និងការពារទិន្នន័យ |
២ថ្ងៃ |
ភ្នំពេញ
|
- ចុះឈ្មោះឥឡូវនេះ៖ https://bit.ly/376DGNA
- កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ៖ ម៉ោង ៥ៈ០០ ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០
-
លក្ខខណ្ឌចូលរួម៖
- ជាអ្នកសារព័ត៌មាន ឬ បុគ្គលិកនៅសា្ថប័នប្រព័ន្ធផ្សព្វផ្សាយ
- មានបទពិសោធន៍ការងារយ៉ាងតិចមួយឆ្នាំ ក្នុងវិស័យសារព័ត៌មាន ឬ ផ្នែកប្រហាក់ប្រហែល
- មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ រួមមានជំនាញអាន និងសរសេរល្អ
- បង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើទិន្នន័យ និងការនិទានរឿង
- មានការប្តេជ្ញាចិត្តចូលរួមវគ្គបណ្តុះបណ្តាល និងផលិតរឿងទិន្នន័យ
- ថ្លៃចូលរួម៖ ឥតបង់ថ្លៃ
- ព័ត៌មានបន្ថែមសូមទាក់ទង៖ លេខទូរស័ព្ទ៖ ០១៥ ៦៤២ ៤៤៦ ឬ អ៊ីមែល៖ training@opendevcam.net
អង្គការទិន្នន័យអំពីការអភិវឌ្ឍ