សេចក្តី​ប្រកាស​ស្តី​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើ​សុំ​ថវិកា​សម្រាប់​គាំទ្រ​ការ​សរសេរ​ព័ត៌មាន​

នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើ​សុំ​ថវិកា​សម្រាប់​គាំទ្រ​ការ​សរសេរ​ព័ត៌មាន​។​

​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​ការ​រាយការណ៍​អំពី​ធនធានធម្មជាតិ​ នៅ​ថ្ងៃ​ទី​២៨-៣៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​សម្រាប់​គាំទ្រ​ការ​សរសេរ​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ អូ​ឌី​ស៊ី​ដោយ​មានការ​គាំទ្រ​ពី​ Global​ Forest​ Watch​ នឹង​ផ្តល់​កញ្ចប់​ថវិការ​ចំនួន​ពីរ​កញ្ចប់​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ ដើម្បី​សរសេរ​ព័ត៌មាន​អំពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ អ្នក​ដែល​បាន​ជ្រើសរើស​នឹង​មាន​រយៈពេល​ ២​ខែ​គិត​ចាប់ពី​ថ្ងៃ​ផ្តល់​ថវិកា​ ដើម្បី​សរសេរ​ព័ត៌មាន​។​

​សិក្ខាកាម​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ដាក់​ពាក្យ​តាម​រយៈ​តំណ​ភ្ជាប់​នេះ​ ត្រឹម​ថ្ងៃ​ទី​១៤ ខែឧសភា​ ឆ្នាំ​២០២៦​។

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf