សេចក្តីជូនដំណឹង៖ កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥។
អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើការគណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដូចខាងក្រោម៖
- ៩,៣៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
- ៨,៤៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារ
