សេចក្ដី​ប្រកាស​ព័ត៌មាន​ លេខ​ ០៦០​ ៖​ ថ្ងៃ​ទី​១៥​ នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​

នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា​ មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​ ២០​ បាន​មក​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ខែកក្កដា​ ជាមួយនឹង​ចំនួន​មណ្ឌល​រាជធានី​-​ខេត្ត​របស់​ខ្លួន​ ខណៈ​គណបក្ស​​​ ១៤​ ផ្សេង​ទៀត​កំពុងស្ថិតក្រោមការត្រួតពិនិត្យ។​​

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf