សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​ស្តី​ពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ឆ្នាំ​ ២០២០​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទាក់ទង​នឹង​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​រដូវប្រាំង​ខាង​មុខ​នេះ​។​ សេចក្តីជូនដំណឹង​បាន​ប្រាប់​សាធារណជន​ ឱ្យ​សន្សំ​និង​ដាក់​កម្រិត​ការ​ប្រើប្រាស់​ទឹក​ស្អាត​។​ ដោយហេតុ​ថា​ទីក្រុង​ភ្នំពេញ​ កំពុង​រីក​ចម្រើន​ក្នុង​ល្បឿន​លឿន​ ធ្វើ​ឲ្យ​តំរូវការ​ទឹក​ស្អាត​មាន​ចំនួន​ច្រើន​ជាង​ការ​ផ្គត់ផ្គង់​ ដូច្នេះ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ជំរុញ​អោយ​សាធារណៈជន​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ ដើម្បី​ឱ្យ​តំបន់​ជាយក្រុង​ភ្នំពេញ​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ ដោយ​មិន​ប្រើប្រាស់​ទឹក​ស្អាត​ដើម្បី​សំអាតផ្ទះ​ យានយន្ត​ និង​ស្រោច​សួនច្បារ​ជាដើម។​ ​

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ទាញយក៖ pdf