សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស វិធានការនេះមានគោលបំណងរក្សានូវស្ថិរភាពក្នុងវិស័យសំណង់ ដែលនឹងផ្តល់ការងារជូនប្រជាពលរដ្ឋ ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ វិធានការនេះក៏ធានាថា ប្រជាពលរដ្ឋដែលមានចំណូលមធ្យមទៅទាប មានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនក្នុងតំលៃសមរម្យផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ