សេចក្តីប្រកាសរបស់រដ្ឋបាលព្រៃឈើច្រានចោលព័ត៌មានមិនពិតដែលផ្សព្វផ្សាយថាក្រសួងកសិកម្មឃុបឃិតគ្នាជាមួយក្រុមហ៊ុនធី.អេស.អិម ក្នុងការដេញថ្លៃលក់វត្ថុតាងបទល្មើសផលនិងអនុផលព្រៃឈើ
នៅថ្ងៃទី០៣ខែមិនាឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានចេញសេចក្តីប្រកាសមួយឆ្លើយតបទៅនិងការចោទប្រកាន់់មួយចំនួនបានផ្សព្វផ្សាយថា ក្រសួងបានឃុបឃិតគ្នាជាមួយក្រុមហ៊ុនធី.អេស.អិម ដេញថ្លៃខុសច្បាប់ទៅលើវត្ថុតាងបទល្មើសផលនិងអនុផលព្រៃឈើដែលបង្ក្រាបបាន។ តាមសេចក្តីប្រកាស ការដេញថ្លៃលក់វត្ថុតាងបទល្មើសផលនិងអនុផលព្រៃឈើគឺអនុវត្តតាមនីតិវិធីមានតម្លាភាពនិងត្រឹមត្រូវ ដោយមានសមាសភាពចូលរួមពីក្រសួងនិងស្ថាប័នពាក់ពន្ធដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងរដ្ឋបាលព្រៃឈើ។ …
រដ្ឋបាលព្រៃឈើ