សេចក្ដីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីជូនដំណឹងមួយស្តីពីការ រឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានគោលបំណងក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមអនុវត្តទូទាំងប្រទេស ចាប់ពីវេលាម៉ោង ០០ ថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ តទៅ។
អគ្គស្នងការដ្ឋាននគរបាលជាតិ