​សេចក្តី​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​អនុវត្ត​ម៉ោង​បង្រៀន​ និង​រៀន​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​កាត់​បន្ថយ​ម៉ោង​បង្រៀន​ និង​រៀន​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ និង​ចៀសវាង​ជំងឺ​ផ្សេងៗ​។​ គ្រឺះ​ស្ថាន​អប់រំ​ទាំងអស់​ ត្រូវ​បាន​ស្នើ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម​៖

  • ពេល​ព្រឹក​ចូល​រៀន​នៅ​ម៉ោង​ ៧:០០​ ចេញ​ម៉ោង​ ១០:៣០
  • ពេល​រសៀល​ចូល​រៀន​នៅ​ម៉ោង​ ១៣:៣០​ ចេញ​ម៉ោង​ ១៧:០០
  • អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ស្រាប់​វិញ​ នៅ​ពេល​ផុត​រដូវក្តៅ​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf