សេចក្តីជូនដំណឹង ស្តីពីការពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត។ សេចក្តីជូនដំណឹងនេះ មានវិធានការដូចតទៅ៖
១. ប្រតិបត្តិករទូរគមនាគមន៍ចល័តទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរស័ព្ទរបស់ខ្លួននៅគ្រប់ទីកន្លែង ជាពិសេសនៅតាមទីប្រជុំជន និងតំបន់អភិវឌ្ឍន៍ថ្មីៗ ដោយបំពាក់ឧបករណ៏ផ្តល់សេវា ឬសាងសង់បង្គោលអង់តែនបន្ថែមទៀត ជាកំហិត។
២. ក្រសួងនឹងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាថាសេវាទូរស័ព្ទមានគុណភាព និងឧបករណ៍ទាំងអស់ ស្របតាមស្ដង់ដារបច្ចេកទេស។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍