សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ពង្រឹងគុណភាព​សេវា​ទូរ​ស័ព្ទ​ចល័ត​

នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ស្តី​ពី ​ការ​ពង្រឹងគុណភាព​សេវា​ទូរ​ស័ព្ទ​ចល័ត​។​ សេចក្តីជូនដំណឹង​នេះ​ មាន​វិធានការ​ដូច​តទៅ​៖
១.​ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ទាំងអស់​ត្រូវ​ពង្រឹងគុណភាព​សេវា​ទូរ​ស័ព្ទ​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង​ ជា​ពិសេស​នៅ​តាម​ទីប្រជុំជន​ និង​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ ដោយ​បំពាក់​ឧ​បករ​ណ៏​ផ្តល់​សេវា​ ឬ​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែម​ទៀត​ ជា​កំហិត​។​ 

២.​ ក្រសួង​នឹង​ជំរុញ​ឱ្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ បន្ត​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ ដើម្បី​ធានា​ថា​សេវា​ទូរ​ស័ព្ទ​មានគុណ​ភាព​ និង​ឧបករណ៍​ទាំងអស់​ ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស​។​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf