សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១២ ឈ្មោះ ណូល។

សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១២ ឈ្មោះ ណូល (Noul) T2612 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំ ស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ។

 

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf