សេចក្តីជូនដំណឹងស្តីពីគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៣នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៥ វ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
