សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល។
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងស្ថានភាពអាកាសធាតុក្តៅក្នុងរដូវប្រាំង។ សេចក្តីជូនដំណឹងនេះបានណែនាំឱ្យអតិថិជន និងសាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដូចជា កាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ បិទឧបករណ៍ពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍មានប្រសិទ្ធភាពខ្ពស់ និងអនុវត្តវិធានការសន្សំសំចៃផ្សេងៗ ដើម្បីកាត់បន្ថយចំណាយ និងចូលរួមថែរក្សាធនធានថាមពល។
អគ្គិសនីកម្ពុជា
