សេចក្ដីជូនដំណឹង ស្ដីពីយន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹង ដែលមានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់ការចុះបញ្ជីអាជីវកម្មដោយស្ម័គ្រចិត្តរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជី នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជា ការលើកលែងកាតព្វកិច្ចអនុលោមភាព និងការលើកលែងការផាកពិន័យនានា។
ក្រសួងពាណិជ្ជកម្ម