ការ​បំពេញ​កាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៤​ ក្រសួងមហាផ្ទៃ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ស្តី​ពី​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បន្ទាប់​ពី​បាន​ជូនដំណឹង​ថា​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទ​ប្បញ្ញត្តិ​។​

​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ដូច​តទៅ​៖

១.​ ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​អំពី​ព័ត៌មាន​រាល់​គណនី​ ដែល​ត្រូវ​បើក​សម្រាប់​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​កាន់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ យ៉ាង​យូរ​បំផុត​ត្រឹម​ចុងខែ​កុម្ភៈ​ ឆ្នាំ​២០២៤​។​

២.​ ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​កាន់​ក្រសួងមហាផ្ទៃ​ក្នុង​ករណី​មានការ​ធ្វើ​វិសោធនកម្ម​លក្ខ​ន្តិ​កៈ​ ឬ​ការ​ផ្លាស់​ប្តូរ​តំណែង​ប្រធាន​ ឬ​តំណែង​នាយក​ប្រតិបត្តិ​ ឬ​ការ​ប្រែប្រួល​ព័ត៌មាន​គណនី​ធនាគារ។​

៣.​ បញ្ជូន​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​មួយ​ច្បាប់​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ យ៉ាង​យូរ​បំផុត​ត្រឹម​ចុងខែ​កុម្ភៈ​ ឆ្នាំ​២០២៤​។​

៤.​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ត្រូវធ្វើ​សកម្មភាព​ដែល​ផ្ទុយ​នឹង​លក្ខ​ន្តិ​កះ​ដែល​បាន​ដ​ម្ក​ល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​ ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf